មន្ទីរបញ្ចកោណត្រូវបានគេដឹងថា កំពុងរៀបចំផែនការដើម្បីដាក់ពង្រាយបន្ថែមទាហានថ្មើរជើងរាប់ពាន់នាក់នៅអាស៊ីបូព៌ា បំណងប្រឈមមុខជាមួយចិន។
តាម Wall Street Journal, អាមេរិកបានរៀបចំផែនការបង្កើនវត្តមានយោធារបស់ខ្លួននៅអាស៊ីបូព៌ាតាមរយៈការដាក់ពង្រាយប្តូរវេននូវទាហានជើងទឹក ឬបានហៅថា MEU មកកាន់តំបន់នេះ។ គោលដៅនៃផែនការខាងលើគឺសំដៅជួយឲ្យអាមេរិកសាងតុល្យភាពជាមួយចិន នៅទ្វីបអាស៊ី-ប៉ាស៊ីហ្វិក។
MEU នីមួយៗមានសមាជិកទាហានជើងទឹកប្រមាណ ២.២០០នាក់ ហើយធ្វើសកម្មភាពនៅលើនាវាវាយលុកឡើងគោក។ ក្រៅពីនោះ MEU ក៏មានអមជំនួយដោយរថក្រោះយន្តហោះ អាវុធធុនធ្ងន់ និងយុទ្ធភ័ណ្ឌដទៃទៀត ។ ក្នុងមួយវេនៗមានរយៈពេល ៧ខែ។
ព័ត៌មានលើ Wall Street Journal ពុំបានលើកឡើងពីចំនួនអង្គភាព MEU ទេ ។ បច្ចុប្បន្នអាមេរិកមានពលទានហាន ៥០.០០០ពាន់នាក់ នៅជប៉ុន ជិត ៣០.០០០ពាន់នាក់ នៅកូរ៉េខាងត្បូង និង ៧.០០០ នៅកោះហ្គាំ (Guam), ប៉ាស៊ីហ្វិក។
ក្រសួងការពារអាមេរិកក៏មានបំណងបង្កើតបន្ថែមចំនួនទាហានជើងទឹកលើដីគោគ នៅ Darwin, អូស្ត្រាលី ដែលនៅទីនោះបច្ចុប្បន្នមានពលទាហាននៅអាមេរិក 1.250នាក់។
ការបង្កើន និងដាក់ពង្រាយទាហានជើងទឹកនៅអាស៊ីបូព៌ារបស់អាមេរិក មានទាក់ទងដល់ផែនការកាត់បន្ថយវត្តមាន នៅតំបន់មជ្ឈិមបូព៌ា។ ប្រការនេះត្រូវបានគិតគូរភ្លាមៗបន្ទាប់ពីរដ្ឋការប្រធានាធិបតីដូ ណាល់ត្រាំ ប្រកាសជាសាធារណៈពីយុទ្ធសាស្ត្រការពារជាតិថ្មី ក្នុងនោះចាត់ទុករុស្ស៊ីនិងចិនជាទិភាព ២ជាគោលដៅរបស់កងទ័ពអាមេរិក។
តាម Wall Street Journal, ដដែលនោះ មន្ទីរបញ្ចកោណចាត់ទុកផែនការដាក់ពង្រាយពលទាហានឡើង គឺសំដៅកសាងកងកម្លាំងលើពិភពលោកទាំងមូល ហើយពុំមែនជាការត្រៀមបំរុងធ្វើសង្គ្រាមទេ៕ ចន្ទ្រា