Sunday, January 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តព្រះវិហារ ដាក់កម្លាំងត្រួតពិនិត្យយានយន្តធំ កែច្នៃខុសលក្ខណៈបច្ចេកទេសបាន២៦៤គ្រឿង តាមបទបញ្ជាសម្តេចតេជោ

ខេត្តព្រះវិហារ៖ អនុត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ឱសានវាទអោយកម្លាំងមានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធចាប់ពីម៉ោង០០យប់ថ្ងៃទី៩កុម្ភៈតទៅ ដើម្បីចុះត្រួតពិនិត្យនិងចាប់រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស ឃើញថា ក្រុមការងារ ត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស របស់ខេត្តព្រះវិហារ នៅថ្ងៃទី១១កុម្ភះ២០១៨ នេះ បានធ្វើការត្រួតពិនិត្យយានយន្តធុនធ្ងន់គ្រប់ប្រភេទសរុបបានចំនួន ២៦៤ គ្រឿង ។ ក្នុងចំនួននេះ ក៏មានយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ជាច្រើនគ្រឿងផងដែរ។

លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា ក្រុមការងារ ត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ នៅថ្ងៃទី១១កុម្ភះ២០១៨ នេះ បានធ្វើការត្រួតពិនិត្យយានយន្ត សរុបចំនួន ២៦៤ គ្រឿង ក្នុងនោះ យើងបានកាត់ទ្រុង ចំនួន ០១ គ្រឿង បានដោះរានតខាងក្រោយចំនួន ២៣ គ្រឿង រក្សាទុកនៅតាមគោលដៅនីមួយៗនឹង ត្រៀមកាត់នៅពេលឆាប់ៗខាងមុខ ចំនួន ១ គ្រឿង គ្មានបណ្ណបើកបរ ១៧ នាក់ រថយន្តគ្មានផ្លាកលេខ ៥ គ្រឿង ។បានណែនាំរថយន្តដឹកសំពីង សំពោង ចំនួន ៣៧ គ្រឿង ខ្វះឯកសារចំនួន ៥៤ គ្រឿង រថយន្តត្រួតពិនិត្យឃើញថាត្រឹមត្រូវចំនួន ១២៦ គ្រឿង។

គួររំលឹកថានៅព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងមកថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែរអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ សម្តេចតេជោ ហ៊ុន សែនដាក់ឱសានវាទ ចាប់ពីម៉ោង០០យប់ថ្ងៃទី៩កុម្ភៈ តទៅ គ្មានវត្តមានឡាន តទ្រុង លើដងផ្លូវទៀតឡើយ។ បើមាននៅតំបន់ណា ភូមិសាស្ត្រណា ចៅហ្វាយខេត្ត និងក្រុងនោះ ជាអ្នកទទួលខុសត្រូវ។ បើនរណាមកតវ៉ាឬអ្នកកាង ទោះជាឋានៈណាក៏ដោយ ក៏ធ្លាក់បុណ្យស័ក្តិទាំងអស់ និងបញ្ចូលព្រៃសតែម្តង។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៧កន្លងមកនេះ រាជរដ្ឋាភិបាលបានត្រួតពិនិត្យរថយន្តធ្វើចរាចរណ៍ចំនួន ៩២៣.៦៥៧គ្រឿង ក្នុងនោះ រថយន្ត ២.៩៥៣គ្រឿង ដឹកលើសទម្ងន់ចាប់ពី ៤តោន រហូតដល់ ៤៣តោន និងបានផាកពិន័យជាទឹកប្រាក់ចំនួន ៥.៧៧៨.៨២០.០០០រៀលផងដែរ ៕ ដោយ៖បញ្ញាស័ក្តិ

×