ភ្នំពេញ៖ ថ្មីៗនេះ មានរឿងភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តជាខ្លាំងតែម្តង ក្រោយពីមានបុរសម្នាក់ ស្រាប់តែជេរនាយ ពាក់មី ប្រើពាក្យសុទ្ធតែ «អាល្ងង់ ធ្វើចេះ» ដោយសារតែរឿងយល់ច្រឡំមួយ ហើយនាយ ពាក់មី ក៏បានដាក់ទៅវិញឡើងចុកៗតែម្តង។
រឿងហេតុខាងលើ គឺផ្តើមឡើងដោយគណនីហ្វេសប៊ុកក្លែងក្លាយមួយឈ្មោះ «កំប្លែង ពាក់មី -Pek Mi Comedy» បានបង្ហោះរិះគន់ការចិញ្ចឹមឃ្មុំមួយដាក់ស្ករពាង ដោយបានលើកឡើងថា៖ «នេះជាហេតុផលមួយដែលអ្នកមិនគួរទិញទឹកឃ្មុំដែលគេចិញ្ចឹមមកធ្វើជាឱសថ ឬប្រើប្រាស់ផ្សេងៗ»។
ក្រោយឃើញរិះគន់បែបនេះ ក៏ស្រាប់តែគណនីហ្វេសប៊ុកឈ្មោះ IMan-KH បានបង្ហោះសារភ្ជាប់នឹងរូបភាព ដោយជេរនាយ ពាក់មីឡើងកប់ៗថា៖ «ល្ងង់ប្រឹងធ្វើចេះ នេះគឺ អាពែកមី ខ្លួនឯងរកស៊ីលក់ស្រាបៀរ មិនគិតពីផលប៉ះពាល់ដល់សង្គមខ្លះផង? លោកឯង និយាយចឹង ក្នុងនាមជាមនុស្សល្បី តារា និយាយបែបនេះ គឺសម្លាប់មុខរបរចិញ្ចឹមឃ្មុំរបស់កសិករខ្មែរ យ៉ាងចំហ។ សូមចេញសេចក្តីកែតម្រូវភ្លាម បើនៅចង់ទទួលបានការគាំទ្រពីមហាជនតទៅទៀត។
នេះជាចំណីរបស់ឃ្មុំ ដែលគេផលិតឡើងសម្រាប់ឲ្យឃ្មុំស៊ីជាបណ្តោះអាសន្ន នៅពេលចាំបាច់ ខ្វះផ្កា ឬភ្លៀងខ្លាំង។ វាផ្សំឡើងពី ម្សៅលំអងឃ្មុំ ម្សៅសណ្តែក ម្សៅទឹកដោះគោ ស្ករស ដែលវាគ្មានផលប៉ះពាល់អ្វីដល់គុណភាពទឹកឃ្មុំឡើយ។ ក្នុងពិភពលោក ប្រទេសច្រើនណាស់ដែលចិញ្ចឹមឃ្មុំ ដូច្នេះ អាពែកមី គួរបើកភ្នែកមើលផង»។
ដោយឡែក នាយ ពាក់មី ក្រោយពីបានឃើញគណនីហ្វេសប៊ុកខាងលើ បានជេរមកលើខ្លួនយ៉ាងធ្ងន់ៗបែបនេះ នាយក៏បានដាក់ទៅវិញទាំងហួសចិត្តថា៖ «អាប៉ិនេះល្ងង់ខ្លួនឯង មកជេខ្ញុំអាល្ងង់ ! អាប៉ិនឹងធ្លាប់ដៀលមើលងាយខ្មែរអ្នកក្រម្តងហើយ បងប្អូនជួយស៊ែឲ្យយល់អាប៉ិនឹងផង ថាផេកខ្ញុំពិតមានតែមួយនេះទេ ដែលមានបងប្អូនLikeជាង១លានLike. ( chem chants ចែមចាន់រ៉ា )ចំណែកផេកផ្សេងៗគឺក្លែងក្លាយទាំងអស់ ! សូមអង្វរអស់លោកដែលយករូបខ្ញុំទៅបង្កើតផេកក្លែងក្លាយដើម្បីប្រយោជន៍ផ្ទាល់ខ្លួន មុននឹងផុសអី សូមគិតពីកិត្តិយសខ្ញុំផង»៕ ដោយ៖ លឹម ហុង