ទោះបីជាបុរសជាច្រើនអាចស្រលាញ់មិត្តស្រី និងប្រពន្ធរបស់ពួកគេ ស្ទើរលេបក៏ដោយ ក៏មានពេលដែលពួកគេមិនអាចផ្តល់ឲ្យនូវអ្វីដែលដៃគូរបស់ពួកគេចង់បាន ។ នេះជាមូលហេតុដែលស្ត្រីជាច្រើនជ្រើសរើសបុរសដែលមានស្ថិរភាពផ្នែកហិរញ្ញវត្ថុ ។ ស្ត្រីខ្លះពុំអាចទទួលយកបាន នៅពេលដែលអ្នកពុំមានអ្វីៗសម្រាប់នាង ។
ស្ត្រីចិនម្នាក់នេះ និងមិត្តប្រុសរបស់នាងត្រូវបានប្រទះឃើញឈ្លោះប្រកែកគ្នាបែកផ្សែង ទាក់ទងនឹងរឿងតម្រូវការគ្រឿងអលង្កការ នៅហាង Gucci ។ ជាក់ស្តែង ស្ត្រីរូបនោះចង់បានអ្វីៗដែលមានតម្លៃថ្លៃ ហើយមិត្តប្រុសរបស់នាងបដិសេធទិញវាឲ្យនាង ។ នៅពេលមិត្តប្រុសរបស់ខ្លួន ហាក់ចង់ដើរចេញ នាងក៏បានទម្លាក់ខ្លួនទៅនឹងកម្រាល និងចាប់ទាញខោរបស់មិត្តប្រុស ។
នាងបន្តទាញខោមិត្តប្រុស ធ្លាក់រហូតលេចចេញលីអូ បណ្តាលឲ្យគាត់ខ្មាសគេពេញក្នុងហាងតែម្តង ។ បុរសហាក់ដូចជាសម្លឹងមើលដាក់គ្រឿងអលង្កការម្តងទៀត មុនពេលវីដេអូត្រូវកាត់ ។
ទោះយ៉ាងណា នាងត្រូវបានគេរិះគន់ថា ជាសង្សារខូចម្នាក់ ៕ ចន្ទី