ភ្នំពេញ៖ជាការពិតណាស់ មនុស្សយើងម្នាក់ៗ កើតមកលើលោកនេះ គឺមិនមែនធម្មជាតិផ្តល់ឲ្យ សុទ្ធតែមានរូបសម្រស់ស្រស់ស្អាតគ្រប់ៗគ្នានោះទេ។ ដោយអ្នកខ្លះ ក៏មានរូបរាងស្រឡូន មុខមាត់ស្អាតគួរជាទីពេញចិត្ត រីឯខ្លះទៀតក៏មានរូបសម្រស់អាក្រក់ មិនសមប្រកបដូចក្តីប្រាថ្នាចង់បាន។
តែទោះយ៉ាងណា ដោយសារតែសម័យនេះ អ្វីៗសុទ្ធតែទំនើប ជាក់ស្តែង ដូចជាការកែសម្ផស្សជាដើម នោះអាចធ្វើឲ្យអ្នកដែលកើតទុក្ខព្រោះតែមុខមាត់អាក្រក់ អាចទទួលបាននូវមុខមាត់ថ្មីតបតាមប៉ងប្រាថ្នាគួរជាទីមោទនៈ។ ប៉ុន្តែ ទន្ទឹមនេះផងដែរ ក៏មានអ្នកខ្លះ ក៏ត្រូវបានធ្វើឲ្យខកបំណង ដែលសឹងតែមានវប្បដិសារីអស់មួយជីវិតដែរ ព្រោះតែទៅកែសម្ផស្សប៉ះចំកន្លែងដែលមានជំនាញច្បាស់លាស់។
ជាក់ស្តែង ដូចករណីស្ត្រីវ័យចំណាស់ម្នាក់នេះអ៊ីចឹង បានធ្វើឲ្យមនុស្សជាច្រើនមានការសោកស្តាយជំនួសជាខ្លាំង ខណៈឃើញមាត់របស់គាត់ ដែលក្រោយពីបានទៅធ្វើមាត់បេះដូង បែរលទ្ធផលចេញបេះដូងបែបនេះទៅវិញ…។
យ៉ាងណាមិញ តាមរយៈរូបភាពចែករំលែកនេះផងដែរ គេក៏មិនដឹងថា ស្ត្រីខាងលើគាត់ជាជនជាតិខ្មែរ ឬ ក៏បរទេសនោះទេ។ ប៉ុន្តែ យ៉ាងណាក៏ដោយនេះជាមេរៀនមួយ ដែលធ្វើឲ្យសុភាពនារីមួយចំនួនដែលកំពុងចង់ធ្វើមាត់បេះដូងដែរ គ្រាន់តែឃើញបែបនេះគឺថាខ្លាចរអាលែងចង់ហ្មង។
ក្នុងនោះផងដែរ អ្នកលេងហ្វេសប៊ុកជានារីៗក៏បានលើកហេតុផលនិងហានិភ័យយ៉ាងដូច្នេះ «អ្នកចង់កែគួរមើលមាត់ខ្លួនយើងសិន បើមាត់ធំកែមិនស្អាតដូចមាត់គេតូចទេ ដល់ចឹងពិបាកមើលណាស់, ចង់កែវិញក៏ពិបាកដែរ មើលសាច់មាត់ស្តើងអស់ហើយពិបាកកែរមកវិញណាស់ ព្រោះថាមាត់មិនងាយកែដូចចិញ្ចើមទេបង តាកែខុសគឺខុសហើយ, អាណិតគាត់ដែរបងមិនដូចក្តីរំពឹងទុក»៕ ដោយ៖ លឹម ហុង