ភ្នំពេញ៖ ថ្មីៗនេះ មានរឿងដ៏គួរឲ្យហួសចិត្តទៀតហើយ ខណៈដែលជាងឡានម្នាក់បានសម្រេចចិត្តបង្ហោះពីចរិតមិនថ្លៃថ្នូររបស់ម្ចាស់ឡានប្តីប្រពន្ធមួយ ដែលខូចឡានទាំងកណ្តាលយប់ ហើយគាត់ខំជួយអស់ពីចិត្ត ដោយខ្ចីអាគុយគេមកដាក់ឲ្យទៀត តែបែរជាមានគំនិតអាក្រក់ស៊ីដាច់ ព្រោះថារហូតមកទល់ពេលនេះមានរយៈពេល ៣ ថ្ងៃហើយ គឺចាប់តាំងពីបានសន្យាយកអាគុយមកសងវិញនៅថ្ងៃអាទិត្យ បន្ទាប់ពីធ្វើនៅយប់ថ្ងៃសៅរ៍ទី១៧ ខែតុលា ឆ្នាំ២០២០ ហើយពេលនេះទូរស័ព្ទតេចូលតែមិនលើក។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ ជាងច្រូច ឡាន បានបញ្ជាក់ឲ្យដឹងថា បុរសម្នាក់នៅក្នុងរូបនេះ ដែលជិះឡានផ្លាកលេខ ភ្នំពេញ 2Y 8164 ពីរនាក់ប្ដីប្រពន្ធ បានមកពឹងគាត់ឲ្យធ្វើឡានទាំងយប់នៅថ្ងៃសៅរ៍ទី១៧ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង ១០ និង១៥5 នាទីដោយឡាននេះខូចអាគុយ ហើយពីរនាក់ប្ដីប្រពន្ធនេះក៏អង្វរគាត់ឱ្យដូរអាគុយឲ្យ ហើយគាត់ក៏នឹកឃើញអាណិត ព្រោះយប់ជ្រៅណាស់ហើយ គាត់ក៏ព្រមយកអាគុយទៅដាក់ឲ្យ។ ពេលធ្វើរួចរាល់ ប្តីប្រពន្ធនេះក៏និយាយថា ព្រឹកថ្ងៃអាទិត្យ ម៉ោង ៨និង០០នាទី នឹងយកមកឲ្យវិញ ប៉ុន្តែ រហូតមកទល់ពេលនេះដល់ថ្ងៃអង្គារ ទូរស័ព្ទតេចូលតែមិនលើកសោះ។
ជាងឡានខាងលើ ក៏បានសម្តែងការហួសចិត្តជាខ្លាំងថា «គ្រាន់តែជាអាគុយមួយសោះធ្វើចរិតថោកទាបណាស់។ ខំជួយទាំងយប់ហើយមិនដឹងគុណគេទៀត។ ហើយអាគុយនេះជាអាគុយឡានរបស់គេផ្សេងទៀត ខ្ញុំខំធ្វើល្អដាក់ពួកគាត់ហើយ ហើយពួកគាត់មិនយល់ពីទឹកចិត្តដែលខ្ញុំខំធ្វើឲ្យទាំងយប់ ហើយពួកគាត់និយាយថា គាត់រស់នៅម្ដុំផ្សារត្រពាំងក្រឡឹង។
គាត់បន្តថា៖ «ស្អប់ណាស់អាមនុស្សបោកប្រាស់មិនដឹងពីគុណរបស់គេ ត្រឹមតែអាគុយឡានមួយវាមិនថ្លៃទេ តែខ្ញុំត្រូវសងអាគុយគេ ពីព្រោះអាគុយឡានគេយកមកធ្វើនៅការាស់។ ខំធ្វើល្អដាក់គេជាន់ទុកដាក់ខ្លួនមែន!»។
ហេតុនេះ បើបងប្អូនអ្នកនៅខាងត្រពាំងក្រឡឹង ដែលបានស្គាល់ ឬឃើញផ្លាកលេខឡាននេះ និងមុខមាត់ម្នាក់នេះ សូមជួយប្រាប់គាត់ផង តាមរយៈលេខទូរស័ព្ទរបស់គាត់ 0887380385៕ ដោយ៖ លឹម ហុង