បាត់ដំបងៈ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់បញ្ជួនបុរស៤នាក់ ជួញដូររក្សាទុកនិងម្នាក់ទៀតចាប់តាមដីកា ថ្នាំម៉ាទឹកកក០៧ថង់ ឡានមួយគ្រឿង សម្ភារៈពាក់ព័ន្ធមួយចំនួននៅកន្លែងផ្សេងគ្នា កសាងសំណុំរឿងបញ្ជួនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅថ្ងៃទី២៣ខែតុលាឆ្នាំ២០២០។
ហេតុការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យ៥នាក់នេះ បានធ្វើឡើងកាលពីថ្ងៃទី២១និត២២ខែតុលាឆ្នាំ២០២០នៅចំណុចផ្សេងគ្នាក្នុងស្រុកសំពៅលួន ស្រុកបាណន់និងក្រុងបាត់ដំបងខេត្តបាត់ដំបង។
លោកសុខ និមលនាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបង បានឲ្យដឹងថាជនសង្ស័យ៥នាក់ដែលចាប់ឃាត់ខ្លួនករណីទី១ឈ្មោះទូច ននហៅជក់ភេទប្រុសអាយុ៥២ឆ្នាំរស់នៅភូមិថ្នល់បត់ឃុំសំពៅលួនស្រុកសំពៅលួនខេត្តបាត់ដំបង។ក្នុងប្រតិបត្តិការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកក០៣ថង់រថយន្តមួយគ្រឿង សម្ភារៈពាក់ព័ន្ធមួយចំនួនទៀតហើយចាប់ឃាត់ខ្លួនកាលពី ម៉ោង១៦និង០០នាទីថ្ងៃទី២១ខែតុលាឆ្នាំ២០២០នៅចំណុចក្រុមទី០២ភូមិកូនភ្នំខាងត្បូងឃុំតាស្ដាស្រុកសំពៅលួនខេត្តបាត់ដំបង។
ករណីទី២ឈ្មោះកែវ រស្មីភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិចុងព្រែកសង្កាត់ក្ដុលដូនទាវក្រុងបាត់ដំបងខេត្តបាត់ដំបង។ក្នុងប្រតិបត្តិការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកកមួយថង់និង សម្ភារៈពាក់ព័ន្ធមួយចំនួនទៀតហើយចាប់ឃាត់ខ្លួនកាលពី ម៉ោង២១និង៥០នាទីថ្ងៃទី២១ខែតុលាឆ្នាំ២០២០នៅចំណុចភូមិតានប់សង្កាត់ក្ដុលដូនទាវក្រុងបាត់ដំបងខេត្តបាត់ដំបង។
ករណីទី៣ឈ្មោះរ៉េន រដ្ឋាភេទប្រុសអាយុ៣៧ឆ្នាំរស់នៅភូមិស្លាកែតសង្កាត់ស្លាកែតក្រុងបាត់ដំបងខេត្តបាត់ដំបងនិងឈ្មោះភា ភិម៉ាន់ភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិស្លាកែតសង្កាត់ស្លាកែតក្រុងបាត់ដំបងខេត្តបាត់ដំបង។ក្នុងប្រតិបត្តការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកក០៣ថង់និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀតហើយចាប់ឃាត់ខ្លួនកាលពី ម៉ោង២២និង៣០នាទីថ្ងៃទី២១ខែតុលាឆ្នាំ២០២០នៅចំណុចក្រុមទី១១ភូមិស្លាកែតសង្កាត់ស្លាកែតក្រុងបាត់ដំបងខេត្តបាត់ដំបង។
ករណីទី៤ឈ្មោះយឿន ម៉េងហៅយឿន មេងភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិបឹងចែងឃុំស្នឹងស្រុកបាណន់ខេត្តបាត់ដំបង។ ជនសង្ស័យរូបនេះ កម្លាំងអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៦៧៥ត ព្រចុះថ្ងៃទី០៥ខែសីហាឆ្នាំ២០២០របស់លោកញួង ចន្ធីចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបងពីបទរក្សាទុក ដឹកជញ្ជួនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅភូមិបឹងចែងឃុំស្នឹងស្រុកបាណន់ខេត្តបាត់ដំបង។
លោកសុខ និមលបានបញ្ជាក់ថា កម្លាំងបានសហការជាមួយកម្លាំងប៉ូលិសស្រុក ក្រុង ចុះបង្ក្រាបបានករណីរទាំង៤នេះហើយចាប់ឃាត់ខ្លួនជនសង្ស័យ៥នាក់និងវត្ថុតាងបានភ្លាមៗជាក់ស្ដែងតែម្ដង។ បច្ចុប្បន្ននេះ កម្លាំងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅថ្ងៃទី២៣ខែតុលាឆ្នាំ២០២០ហើយ៕ ដោយៈអ៊ុងសារុំ