ភ្នំពេញ៖ ថ្មីៗនេះ មានករណីកើតហានិភ័យថ្មីមួយ ត្រូវបានអ្នកប្រើប្រាស់បណ្តាញបានចែករំលែកយ៉ាងច្រើន ក្រោយគណនីយហ្វេសប៊ុកឈ្មោះ Sao Piseth បានបញ្ជាក់ថា ស្ត្រីម្នាក់ស្រាប់តែលេចចេញអាការហើមមុខមាត់ និងស្លឈាម រហូតស្ទះដង្ហើម ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ក្រោយពីគាត់បានហូបស្លាប់មាន់អាំងអស់តែមួយសោះ ដែលធ្វើឲ្យមនុស្សជាច្រើន ជាពិសេសអ្នកចូលចិត្តហូបស្លាបមាន់ស្លុតចិត្តជាខ្លាំង។
ក្នុងនោះ ម្ចាស់គណនីខាងលើ បានរៀបរាប់ឲ្យដឹងថា៖ «ស៊ែរផងមិញៗទេ ដាក់អស់តែស្លាបមាន់មួយទេ រមាស់ពេញខ្លួន ហើមមុខមាត់ និងស្លរឈាមភ្លាមៗ រហូតស្ទះដង្ហើមយកទៅបន្ទប់សង្គ្រោះសឹងតែមិនទាន់ សំណាងហើយ គ្រូពេទ្យធ្លាប់ឆ្លងកាត់អ្នកមានជំងឺមុនៗចឹងដែរ។
សារ៉ូម១៥នាទីសោះកន្លះៗលីត្រអស់ ២ ផ្លោក ពេទ្យបង្ហូរចូលដើម្បីសង្គ្រោះបន្ទាន់តែម្តង ចឹងសូមបងប្អូនប្រុងប្រយ័ត្នៗផង ជាពិសេសដែលអ្នកខ្សោយៗ ឬមានជំងឺអាលែកហ្ស៊ីតែម្តង ព្រោះប្រពន្ធលោកគ្រូខ្ញុំជួបប្រទះផ្ទាល់ហើយ គឺរូបថតនឹងតែម្តង ខ្ញុំនៅនឹងជាក់ស្តែងផងដែរ។ ខ្ញុំផុសនេះគឺចង់ដាស់តឿនបងប្អូនដែលចូលចិត្តញាំវា ស្លាបចឹងៗដឹងម៉ាណខែទេមិនស្អុយផងនោះបើមាន់យើងប្រឡាក់ពីរបីថ្ងៃសឹងមិនទាន់ទេជូ ឬខូចបាត់ហើយ ចុងក្រោយសូមអរគុណដល់លោកគ្រូអ្នកគ្រូពេទ្យ ខេត្តតាកែវផងដែរ ដែលបានជួយសង្គ្រោះគាត់បានយ៉ាងទាន់ពេលវេលាល្អ កុំអី? 22/10/2020 ម៉ោង៦និង៣០យប់ សូមពិចារណាតាមការគួរ!!!»។
ទាក់ទងនឹងបញ្ហានេះផងដែរ ក្នុងនោះអ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ Sothea Voeun ក៏បានលើកឡើងថា «នេះការពិត ព្រោះសារធាតុគីមី ក្នុងសាច់មាន់នោះ ខ្ញុំធ្លាប់ញាំ គឺរមាស់ ហើមមុខទៅពេទ្យស្បែកព្យាបាលមួយខែទៅពីរខែទើបបានគ្រាន់វិញ តែញាំវាមិនបានទៀតទេ ឲ្យតែញាំគឺចឹង គាត់ឈឺភ្លាមខ្លាំងបែបនេះ ប្រហែលគាត់ធ្លាប់ញាំថ្ងៃមុនៗ ជាតិគីមីនោះមានស្រាប់ ពេលដែលយើងញាំថែមធ្វើលើស ទើបខ្លាំង»។ គណនីខាងលើបន្តថា «ការបរិភោគ បន្លែសាច់ ដែលមានផ្ទុកគីមីច្រើន ធ្វើឲ្យគ្រឿងក្នុងនឹងកើតមហារីក ជាពិសេសថើ្លមមិនអាចបញ្ចេញជាតិពុលទាន់ ធ្វើឲ្យប្រតិកម្ម រមាស់ រហើម ដល់ស្លាប់ចំពោះអ្នកខ្សោយស្រាប់»។
គណនី Sothea Voeun នៅបានពន្យល់បន្ថែមថា៖ «មិនមែនត្រឹមស្លាបមាន់ទេ មានជើងមាន់ ជង្គង់មាន់ ភ្លៅមាន់… តែប្រភេទពួកអាំងនុង គីមីច្រើនជាងពួកចៀន ព្រោះថាគេប្រឡាក់ហើយបូកជាមួយម្រេងភ្លើងដែលអាំងហុយៗនុង»៕ ដោយ៖ លឹមហុង