ភ្នំពេញ÷អាសូចិត្តឪពុកម្តាយណាស់ខំទៅធ្វើការរកលុយដើម្បីកូនស្រាប់តែមកជួបរឿងទុកធំត្រូវកូនលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង ០០ នាទីថ្ងៃត្រង់ ត្រូវនឹងថ្ងៃសុក្រទី២៣ ខែតុលាឆ្នាំ ២០២០ ស្ថិតនៅក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូមកលរាជធានីភ្នំពេញ។
ប្រភពព័ត៍មានពីឪពុកម្តាយសពក្មេងបានឲ្យដឹងថាមុនពេលកើតហេតុគាត់បានទុកកូនឲ្យនៅជាមួយនិងកូនច្បងមើល ហើយគាត់និងប្តីក៏បានចេញទៅធ្វើការរៀងៗខ្លួន ស្រាប់តែនៅម៉ោងកើតហេតុខាងលើកូនបងក៏ដើទៅយកបាយរួចក៏ទុកប្អូនចោលនៅលើផ្ទះស្រាប់តែកូនច្បងត្រឡប់មកវិញក៏បាត់ប្អូនរួចរត់ទៅប្រាប់នាក់ភូមិក៏នាំគ្នាដើរកឃើញសពក្មេងអណ្តែតឡើងរួចបានតេទៅប្រាប់គាត់ថាកូនគាត់បានលង់ទឹកស្លាប់ហើយ ឮដូចនេះគាត់បានចេញពីកន្លែងការងារទាំងប្តីនិងប្រពន្ធដោយមិនអស់ចិត្តក៏យកទៅពេទ្យ ដោយបញ្ជាក់ថាក្មេងប្រុសបានស្លាប់ហើយ។
សពក្មេង ឈ្មោះ វិ សាល អាយុ ១ខួប ២ខែ ម្តាយមានឈ្មោះ ស្រី សុភាព មុខរបកម្មកររោងចក្រ ។ ឪពុក ឈ្មោះ ហ្វាយ គឹម សឿន មុខរបជាងដែក ក្រោយពេលកើតហេតុខាងលើម្តាយបានយកសពកូនទៅវត្តគោកខ្សាច់ដើម្បីសុំ ព្រះចៅអធិការ បញ្ចុះទុកនៅវត្តគោក ខ្សាច់។
លោកជំទាវនាយិកាគេហទំព័រCENបាន ចូលរួមរំលែកមរណទុក្ខដោយបានចូល បុណ្យសពក្មេងដែលស្លាប់ចំនួន ដប់ម៉ឺនរៀល៕ ដោយ៖ សា មេត