ភ្នំពេញ ៖ ស្ត្រីជាជីដូនម្នាក់នាំចៅទៅលេងផ្ទះបងពេលត្រឡប់មកវិញ ជិះកង់បីមួយគ្រឿងបើកក្នុងល្បឿនលឿនគេចពីម៉ូតូបណ្តាលឲ្យក្រឡាប់សង្ក់លើកៀបនិង ក បណ្ដាលឲ្យមុត ស្លាប់ក្នុងថ្លុកឈាម សំណាងណាស់ដែលមិនរងរបួសលើចៅ ចំណែកម្ចាស់កង់បី និងម្ចាស់ម៉ូតូត្រូវសមត្តកិច្ចឃាត់បានយកទៅសួរនាំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកេីតឡេីងនៅម៉ោង៥ និង០០នាទីល្ងាច ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅត្រងចំណុចជិតស្នាក់ការភូមិឬស្សី ផ្លូវបេតុង ស្ថិតក្នុងភូមិឬស្សីទី២ន សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគាត់បានឃើញម៉ូតូមួយគ្រឿងម៉ាក ធូ ដេ ដែលពាក់ផ្លាកលេខ តាកែវ 1M 70 32 ធ្វើដំណើក្នុងទិសដៅពីកើមកលិច ក្នុងល្បឿន
ខណៈពេលជិតមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញកងបីឥណ្ឌាមួយគ្រឿងដែលពាក់ផ្លាកលេខ ភ្នំពេញ 1GM 99 12 ដឹកជនរងគ្រោះខាងលើ និងចៅស្រី ធ្វើដំណើក្នុងទិសដៅពីលិចមកកើត ខណៈមកជិតដល់ចំណុចកើតហេតុស្រាបតែជិះគេចពីម៉ូតូក៏ចាប់ហ្វ្រាំងបណ្តាលឲ្យក្រឡាប់កៀបចំកជនរងគ្រោះស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ តែសំណាងណាស់មិនរងរបួសទៅលើក្មួយស្រីត្រង់ណានោះឡើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់សហការជាមួយនឹងជំនាញទាក់ទងទៅខាងចរាចរណ៍ក្រុងឱ្យចុះមកវាស់វែងយកកង់បីនិងម៉ូតូទៅរក្សាទុកនិងធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖សាមេ៉ត