រយៈពេលពីថ្ងៃ គឺថ្ងៃទី១០ និងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានធ្វើប្រតិបត្តិការត្រួតពិនិត្យ និង វាស់វែងរថយន្តគ្រប់ប្រភេទ សរុបបានចំនួន៣៤៣គ្រឿង ប៉ុន្តែពុំមានកែឆ្នៃខុសលក្ខណៈបច្ចេកទេសឡើយ។ នេះបើតាមការបញ្ជាក់អោយដឹងពីឯកឧត្តមកែវ ពៅ ទីប្រឹក្សាសម្តេចក្រឡាហោមស ខេង និង ជាប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅក្នុងឧិកាសដែលឯកឧត្តមអញ្ជើញចុះពិនិត្យមើលសកម្មភាពកាងារក្រុមចម្រុះរបស់ខេត្ត ដែលកំពុងធ្វើការត្រួតពិនិត្យនិងវាស់វែងរថយន្តដឹក
សំពីងសំពោង ដឹកលើសទម្ងន់ និង តទ្រង់ខុសលក្ខណះបច្ចេកទេស នៅលើកំណា់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុករលាប្អៀរ កាលពីព្រឹកថ្ងៃទី១២ កុម្ភៈនេះ ។
ឯកឧត្តមកែវ ពៅ បានអោយដឹងថា ក្រុមការងារចុះត្រួតពិនិត្យ និង វាស់វែងរថយន្តដឹកសំពីងសំពោងដឹកលើសទម្ងន់ និង តទ្រង់ខុសលក្ខណៈបច្ចេកទេស របស់ខេត្តកំពង់ឆ្នាំង បានចាប់ផ្តើធ្វើព្រមៗគ្នាតាមគោលដៅសំខាន់ៗទាំងនៅក្នុងក្រុង និង នៅគ្រប់ស្រុកទូទាំងខេត្ត ហើយសម្រាប់ផ្លូវជាតិ៥មានពីរគោលដៅ គឺនៅចំណុចភូមិជន្លត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ និង មួយកន្លែងទៀតដាក់នៅចំណុចភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។ ឯកឧត្តមកែវ ពៅ បានអោយដឹងទៀតថា រយះពេលពីរថ្ងៃនេះក្រុមការងារសម្រេចធ្វើការត្រួតពិនិត្យនិងវាសើវែងរថយន្តគ្រប់ប្រភេទសរុបបានចំនួន៣៤៣គ្រឿង ប៉ុន្តែពុំមានកែឆ្នៃខុសលក្ខណះបច្ចេកទេសឡើយ។ ក្នុងនោះមានរថយន្តដឹកសំពីងសំពោងចំនួន៤៣គ្រឿង រថយន្តតកន្ទុយក្រោយចំនួន៥គ្រឿង និង រថយន្តសាំយ៉ុងកង់ឌុបចំនួន១គ្រឿងផងដែរ ។
ឯកឧត្តម កែវ ពៅ បានមានប្រសាសន៍ដោយគូសបញ្ជាក់ទៀតថា ប្រតិបត្តិការណ៍នេះនឹងបន្តធ្វើរហូតដូចភ្លៀងរលឹមទាល់តែអស់មានរថយន្តដឹកសំពីងសំពោង ដឹកលើសទម្ងន់និង តទ្រង់ខុសលក្ខណះបច្ចេកទេស ៕ ដោយ៖ ចៅសន