វីដេអូឃ្លីបមួយ បើទោះជាបានកន្លងទៅកាលពីមួយឆ្នាំមុនយ៉ាងណាក្តី តែវីដេអូនៃសាច់រឿងដ៏មហាហួសចិត្ត និងកម្រប្រទះនេះ នៅតែទទួលការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសពេលនេះ កំពុងត្រូវបានចែករំលែកយ៉ាងផុសផុលសារជាថ្មី ពីអ្នកសំណាក់អ្នកលេងហ្វេសប៊ុកទាំងអ្នកចាស់ ទាំងអ្នកថ្មីដែលពុំទាន់បានឃើញ។
នោះគឺជម្លោះរវាងអ្នកភូមិ២នាក់ ទាស់សម្តីគ្នារឿងផឹកស៊ី ដោយផ្តើមចេញពីពូម្ចាស់ផ្ទះ បានខឹងសម្បារយ៉ាងខ្លាំងទៅកាន់ពូម្នាក់ទៀតជាក្លើជិតខាង (ហៅមកផឹកស៊ីជាមួយ) ដោយចោទប្រកាន់ថា មកផឹកកូរ ផឹកចេះ ផឹកល្បិច ដោយឲ្យរូបគាត់ផឹកម៉ាកេះសឹងតែម្នាក់ឯង។
តាមរយៈវីដេអូពូម្ចាស់ផ្ទះបានជះកំហឹងខ្លាំងៗយ៉ាងដូច្នេះថា៖ «ម៉ាអាឆ្កែ អ្ហែងមកអត់ផឹក អ្ហែងមកធ្វើអី អ្ហែងមកកូរផ្ទះអញហ្នឹង! អ្ហែងចេញទៅ ម៉ាអាឆ្កែ អ្ហែងមកកូរផ្ទះអញ ឲ្យអញផឹកតែឯងនុះ អ្ហែងផឹកតែម៉ាកំប៉ុង អញ១០អុស អ្ហែងអង្គុយមើលតែគូទគេ អ្ហែងឆ្លាតហី ចេញទៅៗ…អញក៏លែងទៅផ្ទះអ្ហែងដែរ ម៉ាអាឆ្កែ!»។
ជាមួយគ្នានោះផងដែរ អ្នកភូមិដទៃ ដែលពុំដឹងរកពាក្យអ្វីនិយាយចេញ ក៏បានត្រឹមហួសចិត្តប៉ុណ្ណោះ ចំពោះពូអួតខាងផឹកគ្មានពីរម្នាក់នេះ៕ ដោយ៖ លឹម ហុង