Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់​អគ្គិសនី អះអាងថា កម្ពុជា និង​បង្កើន​ថាមពល​ស្អាត​បន្ថែម​ឲ្យ​បាន​ច្រើន​ក្នុង​បណ្តាញ​ជាតិ​

​ភ្នំពេញ​៖ បច្ចុប្បន្ន​ថាមពល​ស្អាត ជា​ថាមពល​កកើត​ឡើងវិញ ដែល​រួមមាន វា​រី​អគ្គិសនី អគ្គិសនី​ដែល​បាន​ពី​ថាមពល​ពន្លឺព្រះអាទិត្យ បាន​ពី​ថាមពលជីវម៉ាស់ ដែល​ថាមពល​ទាំងនេះ ធ្វើ​ឲ្យ​កម្ពុ​ជាមាន​ប្រភព​ថាមពល​ស្អាត រហូតដល់ ៥៧% នៃ​ការផលិត​អគ្គិសនី​សរុប​ក្នុង​បណ្តាញ​ជាតិ​។​

​ជាមួយគ្នានេះ អគ្គិសនី​កម្ពុជា នឹង​បន្ត​ការដាក់​បន្ថែម​នូវ​ប្រភព​ថាមពល​កកើតឡើង​វិញ​នេះ ឲ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត​នៅក្នុង​បណ្តាញ​ជាតិ​នា​ថ្ងៃ​អនាគត ដោយនៅ​ថ្ងៃ​នៅ​ថ្ងៃទី ២២-២៣ ខែតុលា ឆ្នាំ​២០២០​ថ្មីៗ​នេះ អគ្គិសនី​កម្ពុជា បានធ្វើ​តេស្ត និង​ដាក់​ឲ្យ​ដំណើរការ​អនុ​ស្ថានីយ​អគ្គិសនី​សំរោង​ធំ នៅក្នុង​ស្រុក​កៀនស្វាយ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ខាងត្បូង​កំពង់ផែ​ភ្នំពេញ​។ អនុ​ស្ថានីយ​អគ្គិសនី​នេះ ជា​ប្រភេទ Compact ក្នុង​កុង​ទី​ន័​រ ដែល​ផលិត​ដោយ​ក្រុមហ៊ុន Siemens របស់​ប្រទេស​អាល្លឺម៉ង់ ហើយ​បាន​ភ្ជាប់​ពី​ខ្សែ​បញ្ជូន​១១៥ គីឡូវ៉ុល ភ្នំពេញ​-​បាវិត​។​

​លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា បានឱ្យដឹងថា ការដាក់​ដំណើរការ​អនុ​ស្ថានីយ​អគ្គិសនី ជា​ប្រភេទ Compact នេះ សំដៅ​ដល់​ការពង្រឹង​ស្ថិរភាព​ក្នុង​បណ្តាញ​ជាតិ​ផង និង​ក៏​សំដៅ​ដល់​ការពង្រីក​នូវ​ការ​ចែកចាយ​អគ្គិសនី​ក្នុង​តំបន់​ទីតាំង​អនុ​ស្ថានីយ​ផង រួមទាំង​ការត្រៀម​លក្ខណៈ ដើម្បី​បង្កើន​ថាមពល​ស្អាត​បន្ថែមទៀត​ឲ្យ​បាន​កាន់តែច្រើន ក្នុង​បណ្តាញ​ជាតិ​របស់​យើង​។​

​បើតាម​ការបញ្ជា​ក់រប​ស់លោក កែវ រតនៈ នេះ​ជា​លើកទីមួយ ដែល​អគ្គិសនី​កម្ពុជា នាំចូល​ឧបករណ៍​ប្រភេទ​នេះ មកប្រើប្រាស់​សាកល្បង​នៅ​ប្រទេស​កម្ពុជា ដែល​អាច​ដំឡើង និង​រុះរើ​ចល័ត​យកទៅ​ប្រើ​នៅ​កន្លែង​ផ្សេង​បាន​លឿន​។ ហើយ​រាល់​ការដំឡើង គឺ​បាន​ពិនិត្យ​ដោយ​ហ្មត់ចត់ ពី​អ្នកបច្ចេកទេស​របស់​ក្រុមហ៊ុន Siemens៕
​ដោយ​៖CEN

×