Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​ទី​២ Golf Harmony របស់​ក្រុមហ៊ុន Forest Harmony នៅ​ខេត្តកំពត​សម្ពោធ​គម្រោង​ជា​ផ្លូវការ​

​គម្រោង​ទី​២ របស់​ក្រុមហ៊ុន Forest Harmony ដែលមាន​ឈ្មោះថា Golf Harmony បាន​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ជា​ផ្លូវការ​កាលពី​ថ្ងៃ​សៅ​រិ៍​ចុង​សប្តាហ៍​នេះ​។ វា​ជា​គម្រោង​ដែល​នឹង​នាំមក​ទីលាន​វាយ​កូន​ហ្គោល​ដំបូង​គេ​បង្អស់​នៅ​ខេត្តកំពត​និង​អគារ​ខុន​ដូរ​មាន​ទេសភាព​បៃតង​។​

Golf Harmony ស្ថិតនៅលើ​ផ្ទៃដី ២៧.៣ ហិកតា ដោយ​នាំយក​ទីលាន​វាយ​កូន​ហ្គោល​លើកដំបូង​នៅក្នុង​ខេត្តកំពត ព្រមទាំង​អគារ​ខុន​ដូ​ចំនួន ៤ អគារ​នៅលើ​ទឹកដី​ដែលមាន​ទេសភាព​ពណ៌​បៃតង​។ តម្លៃ​សម្រាប់​ប្រភេទ​ផ្ទះ​វីឡា​ដែលមាន​បន្ទប់​គេង ៤ នៅក្នុង​គម្រោង Golf Harmony មាន​ចន្លោះ​ពី 361,000 ដុល្លារ​ដល់ 409,000 ដុល្លារ រួមទាំង​អាង​ហែល​ទឹក​ឯកជន​ដែលមាន​ទំហំ​ដី​ជា​មធ្យម 1,200 ម៉ែត្រការ៉េ​។

​សម្រាប់​ដំណាក់កាល​ទី ២ ការសាងសង់​ទីលាន​វាយ​កូន​ហ្គោល វីឡា​និង​ខុន​ដូ និង​ធ្វើឡើង​នៅលើ​ផ្ទៃដី ២៧.៣ ហិកតា ហើយ​រំពឹងថា​គម្រោង​នេះ​នឹង​បញ្ចប់​ក្នុង​រយៈពេល ២ ឆ្នាំ​ទៀត​។ ទីលាន​វាយ​កូន​ហ្គោល​មាន​ចំនួន ៩ ឡូត៍ និង អគារ​ខុន​ដូ​ដែលមាន ៥ ជាន់ ចំនូ​ន ៤ អគារ​។​

​លោក Seraj Sutton នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Century 21 Cambodia ដែល​ត្រូវបានតែងតាំង​ជា​ភ្នាកងា​រលក់​ផ្តាច់មុខ​របស់​គម្រោង Forest Harmony បាន​មានប្រសាសន៍ថា ការអភិវឌ្ឍ​ន៏ Golf Harmony និង​ធ្វើ​ឲ្យ​ការរស់នៅ​កាន់តែ​ទំនើប​សម្រាប់​ម្ចាស់​វីឡា​ដែល​បាន​ទិញ​នៅ​ដំណាក់កាល​ទី ១ ក៏ដូចជា​ជួយ​បន្ថែម​ភាព​ទាក់ទាញ​មួយកម្រិត​ទៀត​ដល់ ខេត្តកំពត​ដែល​កំពុង​លេចធ្លោ​ជា​តំបន់​ទេសចរណ៍ ទីតាំង​សម្រាប់​ការវិនិយោគ​អចលនទ្រព្យ និង​ឳ​កាស​វិនិយោគ​។

​លោក​បាន​បន្តថា​៖ «​ខេត្តកំពត​គឺជា​ទិសដៅ​ដ៏​មាន​សក្តានុពល​សម្រាប់​វិស័យ​ទេសចរណ៍​និង​ពាណិជ្ជកម្ម​ដែលមាន​អាហារ​ក៏ដូចជា​កន្លែង​កំសាន្ត​ដ៏​សំបូរបែប​។ គម្រោង​នេះ​និង​នាំយក​គំនិត​នៃ​ការ​រចនា​វីឡា​លំហែកាយ​តាមបែប​លោកខាងលិច​ម​ក​កាន់​ខេត្តកំពត ហើយ​យើង​មានបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​លំដាប់​ខ្ពស់ៗ​ឲ្យ​មក​លំហែកាយ​នៅ​ប្រទេស​កម្ពុជា​សម្រាប់​ថ្ងៃ​ឈប់សម្រាក​និង​ថ្ងៃ​ចុង​សប្តាហ៍​របស់​ពួកគេ​»​។​

​គួរ​បញ្ជាក់ថា សម្រាប់​ដំណាក់កាល​ដំបូង​នៃ​គម្រោង​របស់​ក្រុមហ៊ុន Forest Harmony រួមមាន​វីឡា​ចំនួន ៧៨ ដែល​គ្របដណ្តប់​លើ​ផ្ទៃដី ១៣ ហិកតា​ត្រូវបាន​បើកសម្ពោធ​កាល​ខែ ធ្នូ ឆ្នាំ ២០១៩ ហើយ​គិត​មកទល់ពេលនេះ​វីឡា​ជាង ៦០ ភាគរយ​ត្រូវបាន​លក់​អស់​រួចទៅហើយ​។​

​គម្រោង​អភិវឌ្ឍ​នេះ​មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ផា​រី ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ​ដែលមាន​ចម្ងាយ​ប្រហែល ១៨ គីឡូម៉ែត្រ​ពី​ក្រុង​កំពត​។ គម្រោង FOREST HARMONY និង GOLF HARMONY និង​ផ្តល់ជូន​នូវ​ទេសភាព​ដ៏​ស្រស់ស្អាត​នៅលើ​ផ្ទៃដី​ពណ៌​បៃតង ដែល​និង​ក្លាយជា​កន្លែង​សម្រាក​លំហែកាយ​ដ៏​ល្អឥតខ្ចោះ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ធម្មជាតិ​និង​មនុស្ស​ដែលមាន​ភាព​ធុញទ្រាន់​ក្នុងការ​រស់នៅ​ទីក្រុង​។

​អ្នក​ដែល​បាន​ទិញ​វីឡា​នៅក្នុង​គម្រោង HARMONY VALLEY Complex អាច​ចៀសវាង​ពី​ទីប្រជុំជន​ដ៏​មមាញឹក​ហើយ​មក​រស់នៅក្នុង​វីឡា​ដ៏​ប្រណីត​របស់​ពួកគេ ដែល​ហ៊ុមព័ទ្ធ​ទៅដោយ​ទេសភាព​ព្រៃភ្នំ​យ៉ាង​ស្រស់ស្អាត​និង​ស្ងប់ស្ងាត់​។ គម្រោង HARMONY VALLEY គឺត្រូវធ្វើ​ដំណើរ​ប្រហែល ២ ម៉ោង​កន្លះ​ពី​រាជធានី​ភ្នំពេញ និង ១ ម៉ោង​ទៀត​ដើម្បី​ទៅដល់​ក្រុងកែប​។​

​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) បាន​មានប្រសាសន៍ថា​៖ “​គំនិត​នៃ​ការអភិវឌ្ឍន៍​គេហដ្ឋាន​និង​វីឡា​ទី ២ សម្រាប់​លំហែកាយ​គឺជា​និន្នាការ​ថ្មី​ដែល​កំពុង​ទទួលបាន​ស​ន្ទុះ​នៅក្នុង​ប្រទេស​កម្ពុជា​”​។​

​យោងទៅតាម​ប្រសាសន៍​លោក សុខ​នី​ម អ្នក​អភិវឌ្ឍន៍​ដែល​កំពុង​សម្លឹង​រកមើល​ការវិនិយោគ​លើផ្ទះ​លំហែកាយ តែង​ផ្តោត​សំខាន់​ទៅលើ​ប្រភេទ​វីឡា​ដែលមាន​ទីតាំង​ស្ថិតនៅតាម​តំបន់​មាត់សមុទ្រ ភ្នំ និង​ជួរ​ភ្នំ​។ លោក​បាន​បន្ថែមទៀតថា ក្រុងព្រះសីហនុ ខេត្តកោះកុង មណ្ឌលគិរី និង​ខេត្តពោធិសាត់ និង​ខេត្ត​ផ្សេងៗ​ទៀត សុទ្ធសឹង​ជាទី​តាំង​សក្តានុពល​សម្រាប់​ការអភិវឌ្ឍន៍ គម្រោង​ផ្ទះ​លំហែកាយ​នេះ​។​

​លោក​បាន​មានប្រសាសន៍ថា​៖“ ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​កំពុងមាន​ភាពប្រសើរឡើង ហើយ​ពួកគេ​មានលទ្ធភាព​កាន់តែច្រើន និង​ស្វែងរក​អចលនទ្រព្យ សម្រាប់​សម្រាកលំហែ និង​សម្រាប់​ចូលនិវត្តន៍​»​។ លោក​បន្តថា មានរឿង​ជាច្រើន​ដែល​អ្នក​អាច​សម្រាក​កម្សាន្ត​នៅ​ខេត្តកំពត ដូចជា​ដំណើរ​កំសាន្ត​នៅ​ក្នង​ចម្ការ​ម្រេច​ដែល​ល្បីល្បាញ​លើ​ទីផ្សារ​អន្តរជាតិ រមណីយដ្ឋាន​ទឹកឈូ​និង​អ្វី​ជាច្រើន​ទៀត​ដែលជា​មូលហេតុ​ធ្វើអោយ​ចំនួន​ភ្ញៀវ​បន្ត​កើន​ឡើងជា​បន្តបន្ទាប់ និង​យ៉ាង​ឆាប់រហ័ស​៕
​ដោយ​៖CEN​

 

×