Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្រុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន​នៅ​ស្រុក​គាស់ក្រឡ ចុះជួយ​ដល់​ប្រជាពលរដ្ឋ ជួប​ទុក្ខលំបាក រងគ្រោះ​ទឹកជំនន់ និង​បញ្ហា​អ្វី​ផ្សេងៗ

​បាត់ដំបង ៖ ឯកឧត្តម ប៊ុន ហុន​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ក​ណ្កា​ល ចុះជួយ​ស្រុក​គាស់ក្រឡ បាន​មានប្រសាសន៍​ជំរុញ​ដល់​អាជ្ញាធរ​ស្រុក​និង​មូលដ្ឋាន រួមទាំង​សមាជិក​សមាជិកា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ ស្រុក​គាស់ក្រឡ​ទាំងអស់ សាមគ្គី​គ្នា​ចុះជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា ខណៈ​ពួកគាត់​ជួប​ទុក្ខលំបាក ដូចជា​រងគ្រោះ​ទឹកជំនន់ និង​បញ្ហា​អ្វី​ផ្សេងៗ ។​
​ការលើកឡើង​បែបនេះ ក្នុង​កម្មវិធី​តែងតាំង​និង​សម្រួល​សមាសភាព ក្រុមការងារ គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ ឃុំ និង​ស្រុក​គាស់ក្រឡ​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០២០​នេះ​នៅ​សាលាស្រុក​គាស់ក្រឡ​។​

​ឯកឧត្តម​ប៊ុន ហុន បាន​មានប្រសាសន៍ថា ក្នុងនាម​យើង​ជាម​ន្ត្រី ត្រូវ​រួមគ្នា​ឲ្យ​បាន​សកម្ម​បន្ថែមទៀត ក្នុង​ការជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​ទាំងអស់ ដោយ​មិនត្រូវ​ប្រកាន់​និន្នាការ​អ្វី​នោះឡើយ ហើយ​មួយវិញទៀត​ធ្វើយ៉ាងណា កុំ​ឲ្យ​ពួកគាត់​មានការ​ថ្នាំងថ្នាក់​នឹង​យើង​ឲ្យ​សោះ​។ សូម​បងប្អូន​ជា​សមាជិក​-​សមាជិកា​គណបក្ស​ប្រជាជន ទាំង​នៅ​ឃុំ​ក្នុងស្រុក​គាស់ក្រឡ​ទាំងអស់ ត្រូវ​បន្ត​សាមគ្គី​គ្នា​ចុះជួយ​ប្រជាពលរដ្ឋ ដែល​រង់​គ្រោះ​ដោយសារ​ទឹកជំនន់​ឲ្យ​បាន​គ្រប់ៗ​គ្នា ហើយ​ក្រៅពី​ការងារ​មនុស្សធម៌​ចុះជួយ​ពលរដ្ឋ​នេះ ត្រូវខិតខំ​បម្រើ​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស សេវាសាធារណៈ ដោយ​មិនត្រូវ​ឲ្យ​គាត់​អះ​អន់​ស្រពន់ចិត្ត​អ្វី​នោះឡើយ​។​

​ឯកឧត្តម​ឡាំ ជា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​គាស់ក្រឡ បាន​អំពាវនាវ​ដល់​ក្រុមការងារ​ទាំងអស់ ពេល​ចុះ​ធ្វើ​វេទិការ សាធារណៈ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ គប្បី​ត្រូវ​ស្រង់​ស្ថិតិ​បញ្ហា​របស់​ពួកគាត់​ឲ្យ​បាន​គ្រប់​ចំណុច ដែល​ពួកគាត់​លើក​មក ហើយ​បើ​បញ្ហា​ណា​ដែល​យើង​ត្រូវ​ដោះស្រាយ បាន​ភ្លាមៗ​គប្បី​ដោះស្រាយ​ជូន​ពួកគាត់​និង​បញ្ហា​ណា ដែល​ពិបាក​ត្រូវ​រាយការណ៍​មក​ថ្នាក់លើ ដើម្បី​ពិចារណា​នឹងធ្វើ​ការដោះស្រាយ​ជូន​ពួកគាត់​៕ ដោយ ៖ អ៊ុង​សា​រុំ​

×