ភ្នំពេញ ថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ ២០២០ ៖ នៅដើមឆ្នាំ ២០២១ ខាងមុខនេះអ្នករស់នៅទីក្រុងភ្នំពេញ នឹងមាន ជម្រើសទិញទំនិញមួយបន្ថែមទៀតជាមួយនឹង ការបើកសម្ពោធជាផ្លូវការ នៃផ្សារទំនើប View Park Mall ។ ផ្សារទំនើបបួនជាន់ដ៏ស្រស់ស្អាតនេះ មានទីតាំងស្ថិតនៅក្នុងតំបន់បឹងកក់ជាមួយការផ្តល់ជូន អតិជននូវ ម៉ាកយីហោល្បីៗជាច្រើនប្រភេទដូចជា អាហារនិងភេសជ្ជៈ ការិយាល័យធ្វើការ និង Sky Bar ដែលកំពុងមានភាពពេញនិយមជាខ្លាំងទាំងសំណាក់ក្នុងប្រទេស និងក្រៅប្រទេស។ View Park Mall ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន PAKZONE Property Management Co., Ltd នឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុន C-Herald Property Service Co., Ltd ដែលជាក្រុមហ៊ុនដែលមាន បទពិសោធន៍ជាង ១៣ ឆ្នាំក្នុងការគ្រប់គ្រងផ្សារទំនើប ការិយាល័យធ្វើការ អាផាតមិន និងខុនដូជាដើម។
ផ្សារទំនើបនេះមានទំហំសម្រាប់ជួលជាង ៩០០០ ម៉ែត្រការ៉េ។ មកដល់ពេលបច្ចុប្បន្ននេះ យើងទទួលបាន ការសម្រេចជួល ៨០ ភាគរយហើយ ដែលទីតាំងជួលទាំងអស់នេះស្ថិតនៅជិតផ្ទះវីឡា សណ្ឋាគារ សាលារៀន កន្លែងលេងកីឡា និងផ្សារទំនើបពីរផ្សេងទៀតនៅឯផ្នែកកណ្ដាលនៃទីក្រុងភ្នំពេញ ដែលជាតំបន់មមាញឹក និងមានភាពងាយស្រួលក្នុងការស្វែងរក ។ ជាមួយនឹងការសាងសង់ផ្លូវក្រាលគ្រួស ថ្មីនៅក្នុងតំបន់នេះ អតិថិជនអាចធ្វើដំណើរយ៉ាងងាយស្រួលទៅកាន់ផ្សារទំនើប View Park Mall ពីគ្រប់ផ្នែកទាំងអស់ នៃរាជធានីភ្នំពេញ រួមទាំងការឆ្ពោះទៅតំបន់ទួលគោក និងតំបន់ពាណិជ្ជកម្ម ជាច្រើនទៀតផងដែរ។ នៅឆ្នាំ ២០២២ សម្ព័ន្ធសណ្ឋាគារ (chain hotel) Hilton ដែលមានកេរ្តិ៍ឈ្មោះ ល្បីរន្ទឺនៅលើពិភពលោក នឹងបើកដំណើរការសាខាដំបូងរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងតែ ប៉ុន្មានជំហានប៉ុណ្ណោះពីផ្សារទំនើបនេះ ។
លោក ឡេង ធន់ ប្រធានក្រុមហ៊ុន PAKZONE Property Management Co., Ltd បានមានប្រសាសន៍ថា «យើងពិតជាមានភាពសប្បាយរីករាយចំពោះទីតាំងមួយនេះ»។ លោកបានបន្តទៀតថា «បច្ចុប្បន្ន View Park Mall គឺស្ទើរតែទទួលបានការជួលទាំងស្រុងពីដៃគូពាណិជ្ជកម្ម ពីព្រោះពួកគេបានមើលឃើញពី សារសំខាន់នៃទីតាំងភូមិសាស្ត្រដ៏លេចធ្លោ របស់ផ្សារទំនើបរបស់យើងនៅក្នុងរាជធានីភ្នំពេញ។ អ្វីដែលផ្សារទំនើបផ្តល់ជូននោះគឺជា បទពិសោធន៍ដ៏អស្ចារ្យក្នុងការទិញទំនិញ និងការបរិភោគអាហារ ដោយមានចំណតរថយន្តធំទូលាយ។ មិនតែប៉ុណ្ណោះចរាចរណ៍ទៅវិញទៅមកក៏មានភាពមមារញឹក និងឥតឈប់ឈរ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ នៅពេលដែលមនុស្សមាន ការសម្រាកលំហែកាយ ជាមួយគ្រួសារ និងមិត្តភក្តិ។ យើងសង្ឃឹមយ៉ាងមុតមាំថា ប៉ុន្មានខែខាងមុខទៀតការជួលនិងពេញ បានមួយរយភាគរយពីម៉ាកយីហោផ្សេងៗទៀត។ យើងប្តេជ្ញាចិត្ត ផ្តល់ជូនអតិថិជននូវ បទពិសោធន៍ទិញ ទំនិញដ៏រីករាយ និងមានផាសុខភាពខ្ពស់បំផុតដែលមិនអាចបំភ្លេចបាន»។
បន្ថែមពីបទពិសោធន៍នៃការទិញទំនិញដ៏រីករាយ ភ្ញៀវទាំងអស់ក៏អាចរីករាយទស្សនាជាមួយនឹងការរចនា របស់ផ្សារទំនើប View Park Mall បែបមេត្រីបរិស្ថាន (eco-friendly) ផងដែរ។ ផ្សារទំនើបនេះមាន សួនច្បារនៅលើដំបូលខាងលើ និងផ្នែក ខាងក្រៅ ក៏ដូចជាការតុបតែងប្រើរុក្ខជាតិផ្សេងៗ នៅផ្នែកខាងក្នុង ដើម្បីផ្សាភ្ជាប់ទៅនឹងសម្រស់ធម្មជាតិ។ ទន្ទឹមនឹងនេះ ផ្សារទំនើបនេះក៏មានបន្ទះកញ្ជក់ជាច្រើន ដែលអាចអនុញ្ញាត ឲ្យមានពន្លឺថ្ងៃចូលមក។
នៅជាន់ផ្ទាល់ដី ភ្ញៀវទាំងអស់អាចបំពេញសេចក្ដីត្រូវការក្នុងការទទួលទានកាហ្វេ នៅហាង Rosemary Coffee & Flower ខណៈដែលពួកគេអាចបំបាត់ភាពស្រេកទឹក ជាមួយនឹងជម្រើសជាច្រើននៃតែទឹកដោះគោ និងទឹកផ្លែឈើស្រស់ដ៏មានរសជាតិឈ្ងុយឆ្ងាញ់។ ហាងនំប៉័ង បាយ័ន ដែលជាហាងមានរស់និយម របស់ប្រជាជនខ្មែរ នឹងមានវត្តមានផ្តល់ជូននូវជម្រើសជាច្រើននៃប្រភេទនំដ៏មានឱជារសឈ្ងុយឆ្ងាញ់។ ខណៈដែលហាង Nice Two Meat U នឹងសន្យាផ្តល់ជូននូវបទពិសោធន៍ដ៏ពិសេសនៃការញ៉ាំសាច់អាំង បែបកូរ៉េ។ ទន្ទឹមនឹងនេះ យីហោ Wild Eatery ក៏នឹងផ្តល់ជូនអតិថិជននូវអាហារ និងបង្អែមបែប លោកខាងលិច និងអាស៊ីផងដែរ។ លើសពីនេះ ជាន់ផ្ទាល់ដីក៏មានបន្ទប់តាំងបង្ហាញខុនដូលំដាប់ខ្ពស់របស់ City View Residence ដែលមានទីតាំងនៅជិត View Park Mall ខុនដូនេះសាងសង់ឡើងដោយក្រុមហ៊ុន PAKZONE Property Management Co., Ltd ផងដែរ។
ភ្ញៀវទាំងអស់អាចរកទទួលទានបង្អែម Sweet Dessert Café នៅជាន់ទី1 ខណៈពេលពេលដែលកំពុងស្វែងរកគ្រឿងសង្ហារឹមតុបតែងលម្អផ្ទះ នៅហាងលក់គ្រឿងសង្ហារឹម SORA លើសពីនេះភ្ញៀវទាំងអស់ ក៏អាចទទួលបានសេវាថែរក្សាសម្ផស្សនៅហាង Beauty & Hair Salon។ នៅជាន់ទី2 មានកន្លែងហាត់ប្រាណសម្រាប់អ្នកចូលចិត្តហាត់ប្រាណ និងមាន គ្លីនិកពេទ្យធ្មេញ Santepheap ក្នុងការផ្ដល់ជូននូវសេវាកម្មព្យាបាលថែទាំធ្មេញ ទៅតាមបច្ចេកវិទ្យាទំនើប។ ការិយាល័យធ្វើការ ដែលស្ថិតនៅជាន់ទី2 និងទីតាំងសម្រាប់ជួលដែលនៅសល់ចាប់ពីជាន់ផ្ទាល់ដី រហូតដល់ជាន់ទី2 ដែលមានទំហំចាប់ពី 13 ដល់ 490 ម៉ែត្រការ៉េ នឹងនៅតែបន្ដទទួលការជួលពីសំណាក់អតិថិជន។
នៅជាន់ទី3 ទីតាំង sky-bar នឹងផ្ដល់ជូននូវស្រាក្រឡុក រួមនឹងជម្រើសអាហារជាច្រើនប្រភេទ ដើម្បីបំពេរអារម្មណ៏អតិថិជនក្នុងការក្រេបយកទេសភាពដ៏ស្រស់បំព្រងនៃទីក្រុងភ្នំពេញ។ លើសពីនេះទៅទៀត ទីតាំង sky-bar មួយនេះក៏ចាត់ទុកជាកន្លែងដែលភ្ញៀវអាចថតរូបដ៏ស្រស់ស្អាត (Instagram-worthy photo) នាពេលថ្ងៃលិច សម្រាប់បង្ហោះក្នុងគណនី Instagram របស់គេផងដែរ។ ក្នុងចំណោមទិដ្ឋភាពបៃតង និងការទស្សនាស្ថាបត្យកម្មនៃទីក្រុងភ្នំពេញនៅជុំវិញផ្សារទំនើបនេះ ទីតាំងដែលទំនេរនៅជាន់ទី ៣ នេះក៏ត្រូវបានរចនាសម្រាប់ព្រឹត្ដិការណ៍សហគមន៍ជាច្រើនដូចជា ពិធីជប់លៀង, ផ្សាររាត្រីចុងសប្ដាហ៍, ការសម្ដែងសិល្បៈ ព្រមជាមួយនឹងការប្រគុំតន្ដ្រី និងពិធីបុណ្យនានា។
សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប View Park Mall សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ +855 16 613 330 ឬ តាមរយៈអ៊ីមែល viewparkmall@gmail.com
-end-
អំពីផ្សារទំនើប View Park Mall
ផ្សារទំនើប View Park ជាមជ្ឈមណ្ឌលលក់ទំនិញពាណិជ្ជកម្មដែលទំហំសម្រាប់ជួលជាង ៩០០០ ម៉ែត្រការ៉េស្ថិតនៅចំតំបន់យុទ្ធសាស្ដ្រដែលកំពុងអភិវឌ្ឍយ៉ាង់ឆាប់រហ័ស ព្រមជាមួយភាពងាយស្រួលនៃការធ្វើដំណើរឆ្លងកាត់ទៅតំបន់ផ្សេងៗទៀតនៃរាជធានីភ្នំពេញ។ ផ្សារទំនើបយើងនឹងផ្ដល់ជូនអតិថិជននូវម៉ាកយីហោជាច្រើនប្រភេទទាំងក្នុងស្រុក និងក្រៅស្រុកយ៉ាងទូលំទូលាយ ដូចជាជម្រើសអាហារ និងភេសជ្ជៈ គ្រឿងបរិក្ខារសម្រាប់សុខភាព និងកាយសម្បទា សេវាកម្មថែរក្សាសម្ផស្ស ការិយាល័យធ្វើការ និងទីតាំងសម្រាប់ជួល ទីតាំងសម្រាប់ការប្រគុំកម្មវិធីផ្សេងៗ ថែមទាំងមាន Sky bar ដែលបានរចនាយ៉ាងស្រស់ស្អាត ទៅតាមបែបធម្មជាតិ ព្រមជាមួយទីតាំងចតយានយន្ដដ៏មានភាពងាយស្រួល។
ប្រវត្តិក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ PAKZONE Property Management Co., Ltd
ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ PAKZONE Property Management Co., Ltd ជាអ្នកសាងសង់មជ្ឈមណ្ឌលលក់ទំនិញពាណិជ្ជកម្ម View Park Mall និងគម្រោងខុនដូ City View Residence។ PAKZONE Property Management Co., Ltd ក៏ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដែលមានបទពិសោធន៍ខ្ពស់នៅក្នុងប្រទេសកម្ពុជាដែលមានក្រុមអ្នកអភិវឌ្ឍដែលមានបទពិសោធការងារជាង 10 ឆ្នាំក្នុងការសាងសង់ អគារនៅក្នុងរាជធានីភ្នំពេញ។
ប្រវត្តិក្រុមហ៊ុន C-Herald Property Service Co.,Ltd
C-Herald Property Service Co.,Ltd ជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំំមួយដែលស្ថិតនៅក្រោម សម្ព័ន្ធក្រុមហ៊ុនជប៉ុន Creed Group of Japan និងក្រោមការដឹកនាំរបស់ក្រុមហ៊ុន Herald Real Estate ដែលជាក្រុមហ៊ុនអចលនទ្រព្យ មួយដែលឈានមុខគេនៅប្រទេសតៃវ៉ាន់។
C-Herald ផ្ដល់សេវាកម្មផ្នែកគ្រប់គ្រងសំណង់អាគារក្នុងការអភិវឌ្ឍ ដល់ម្ចាស់អាជីវកម្ម នូវសេវាកម្មដ៏ពិសេសបូករួមជាមួយនឹងបច្ចេកវិទ្យាថ្មីៗ វិធីសាស្ដ្រនៃការគ្រប់គ្រងអចលនទ្រព្យ និងការគ្រប់គ្រងតម្លៃដែលប្រកបដោយនវានុវត្តន៍ខ្ពស់ និងភាពហ្មត់ចត់ ។
បច្ចុប្បន្នក្រុមហ៊ុន C-Herald កំពុងធ្វើការគ្រប់គ្រងគម្រោងធំៗដូចជា View Park Mall, Bodaiju Residences និង City Light Condominium ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ។
ក្រុមហ៊ុន C-Herald បានរួមបញ្ចូលនូវបទពិសោធន៍នៃការគ្រប់គ្រង់ទីផ្សារតាមបែបអន្ដរជាតិ ដែលប្រកបទៅដោយភាពសម្បូរបែប ជាមួយទៅនិងគំរូនៃការគ្រប់គ្រងបែបវប្បធម៌ក្នុងស្រុក ក្នុងការអភិវឌ្ឍនូវគំរូសេវាកម្ម គ្រប់គ្រងថ្មីៗ ដើម្បីបំពេញតម្រូវការអតិថិជនក្នុងស្រុក។
View Park Mall, Four-Story Premium Shopping Attraction to Add Spark to Phnom Penh’s Bustling City Centre
Phnom Penh, Monday, October 26, 2020 – By the start of 2021, city residents will have another commercial shopping option with the Grand Opening of View Park Mall in the Phnom Penh City Center. Located in the Boeung Kak Lake area, the beautifully-designed four-story mall will offer a wide array of local and international retail brands, food and beverage options, office co-working space, and a sky bar. View Park Mall is developed by PAKZONE Property Management Co., Ltd, and will be managed by C-Herald Property Service Co., Ltd which has more than 13 years of experience managed of shopping malls, Office Buildings, Apartment, and Condominiums.
The mall’s areas available for lease is 9,000 square meters. Our leased occupancy is 80 percent completed, and its proximity to villas, hotels, schools, sports complexes, and two other shopping malls in the Phnom Penh City Center promises visibility and high foot traffic. With newly paved roads in the area, the mall is easily accessible to all parts of Phnom Penh, including the greater Toul Kok residential and commercial areas. By 2022, world-renowned hotel chain Hilton will open its first ever branch in Cambodia just a stone’s throw away from the mall.
“We couldn’t have asked for a better location,” said the Chairman of PAKZONE Property Management Co., Ltd Leng Thun. “View Park Mall is almost at full occupancy because our retail partners recognize the prominent place our mall will have in Phnom Penh. What the mall offers is a great shopping and dining experience with parking in the center of Phnom Penh, where people constantly on the move can have a place to relax with their families and friends. We fully expect more leasing commitments to be finalized in the coming months from a diverse group of brands also committed to providing an enjoyable, comfortable, and unforgettable shopping experience.”
In addition to a pleasant shopping experience, visitors can enjoy View Park Mall’s eco-friendly design. Gardens on the roof and outside add a touch of nature, as do the many indoor spaces designated for plant decorations. Large glass window panes all around allow plenty of natural sunlight to come in.
On the Ground Floor, visitors can satisfy their coffee cravings at Rosemary Coffee & Flower, while slaking their thirst from a hot day with some of Peach Tea’s iced milk and fruit tea options. Local favorite Bayon Bakery will be nearby with their famous selection of sweet and savory baked goods, while Nice Two Meat U promises a delicious Korean barbecue eating experience. Wild Eatery, meanwhile, will offer a blend of western and Asian foods and desserts. The Ground Floor also houses the premium-condo showroom for City View Residence located right beside View Park Mall, which is also being developed by PAKZONE Property Management Co., Ltd.
Visitors with a sweet tooth can find something Sweet Dessert Café on the 1st Floor, while browsing for home furniture at Sora Furniture, and getting pampered at Beauty & Hair Salon. The 2nd Floor houses a Gym for fitness enthusiasts, and Santepheap Dental Clinic, which offers a wide range of hi-tech dental services. The mall’s flexible office and co-working space, also on the 2nd Floor, continues to receive leasing bids, as do all the remaining leasable units from the Ground Floor to the 2nd Floor, ranging from 13 to 490 square meters.
The roof is on the 3rd Floor, and hosts the mall’s sky-bar that will offer tantalizing cocktails and food options, a 360-view of Phnom Penh’s growing skyline, and plenty of Instagram-worthy photo opportunities at sunset. Among the greenery and views of the surrounding urban architecture, open area spaces have been designated for community events such as formal parties, weekend bazaars and markets, art shows, and music performances and festivals.
For more information about View Park Mall leasing, please dial +855 16 613 330 or send an inquiry to viewparkmall@gmail.com.
End
About View Park Mall
View Park is a commercial shopping centre with 9,000 square meters of leasable space strategically located in one of Phnom Penh’s fastest developing areas with easy access to all other sections of the city. The mall offers visitors a wide range of local and international retail brands, food and beverage dining options, health and fitness facilities, beauty services, flexible office and co-working space, community events space, and sky a bar all housed in a beautiful and eco-friendly design with convenient parking space.
About PAKZONE Property Management Co., Ltd
PAKZONE Property Management Co., Ltd is the developer of View Park Mall commercial shopping centre and premium-condo City View Residence. PAKZONE Property Management Co., Ltd is an experienced real estate developer in Cambodia whose mature development team has more than 10 years of experience developing apartments in Phnom Penh.
About C-Herald Property Service Co., Ltd
C-Herald Property Service is a comprehensive property management company under the Creed Group of Japan and leading Herald Real Estate in Taiwan. The company provides to developers and owners the best service of experience with the new technology and rigor of Japanese property management style, service innovation and cost control.
C-Herald has managed projects in View Park Mall, Bodaiju Residences and City Light Condominium in Phnom Penh city.
C-Herald has combined a rich international market management experience and management model with local national culture, and developed a management service model that meets local needs.
ដោយ៖CEN