Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិត​ត្រឹម​ខែកញ្ញា ឆ្នាំនេះ កម្ពុជា នាំចេញ​អង្ករ​ទៅ​ទីផ្សារ​ប្រទេស​ចិន ចំនួន​ជិត ១​លាន​តោន​

​ភ្នំពេញ​៖ បើ​យោងតាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹងថា គិត​ត្រឹម ៩​ខែ ឆ្នាំ​២០២០​នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​ប្រទេស​ចិន មាន​ចំនួន​ជិត ១​លាន​តោន និង​អាច​ឈានដល់​១.២​លាន​តោន ក្នុងពេល​ឆាប់ៗ​នេះ ចាប់តាំងពី​មានការ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​កម្ពុជា​និង​ចិន ក្នុងការ​នាំចេញ​អង្ករ​កាលពី​ឆ្នាំ​២០១៤​កន្លងទៅ​។

​ក្នុងជំនួប​ជាមួយ​អគ្គ​កុងស៊ុល​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៃ​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា ដែល​ផ្តោត​សំខាន់​លើ​ការជំរុញ​ការនាំចេញ​អង្ករ​កម្ពុជា​បន្ថែមទៀត​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន លោក​ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​លើកឡើងថា បន្ទាប់ពី​មានការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​មក គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២០​នេះ ទំហំ​នៃ​ការនាំចេញ​អង្ករ​កម្ពុជា ទៅកាន់​ទីផ្សារ​ប្រទេស​ចិន មានការ​កើនឡើង​ចំនួន​ជិត​១​លាន​តោន ហើយនឹង​ឈាន ដល់​១.២​លាន​តោន​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ។

​លោក​ឧកញ៉ា​បាន​បន្តថា បានលើកឡើង​អំពី​ការងារ និង​មហិច្ឆតា នៃ​ការនាំចេញ​របស់​កម្ពុជា ដែលមាន​បំណង​ជំរុញ​អោយបាន​ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ អោយបាន​ចំនួន​១​លាន​តោន ចាប់ពី​ឆ្នាំ ឆ្នាំ​២០២១ ដែលជា​កំណើន​ប្រកបដោយ​ប្រាក់ចំណេញ និង​មាន​និរន្តរភាព​ទីផ្សារ​។

​ការសំរេចបាន​នូវ​គោលដៅ​នាំចេញ​នេះ គឺ​មិនអាច​ខ្វះ​បាន​នៃ​ចំណែក​ទីផ្សារ​របស់​ប្រទេស​ចិន​។ សម្រាប់​ឆ្នាំ​២០២០ តាម​ការរំពឹងទុក និង​ការវាយតំ​លៃ​របស់ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ការនាំចេញ​អង្ករ​កម្ពុជា​នឹង​ឈានទៅដល់​៨០​ម៉ឺន​តោន​។ ចំនុច​នេះ កម្ពុជា​ត្រូវការ​សហការ​យ៉ាង​ស្អិតរ​មួ​ត ជាមួយនឹង​ប្រទេស​ចិន ជាក់ស្តែង​ក្នុង​រយៈពេល ៩​ខែ​ឆ្នាំ​២០២០​នេះ ទីផ្សារ​របស់​ប្រទេស​ចិន មាន​ចំណែក ៣៥% នៃ​បរិមាណ​អង្ករ​នាំចេញ​អង្ករ​ទាំងមូល​របស់​ក​ម្ពុ​ជា​។​

ក្រៅពី​សក្តានុពល និង​ឱកាស​ក្នុងការ​ពង្រីក​ការនាំចេញ​របស់​កម្ពុជា​ទៅ​ចិន សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង បាន​លើក​ជា​សំណូមពរ​មួយចំនួន និង​ធ្វើការ​ពិភាក្សា​លើ​ការងារ​មួយចំនួន​ដូចជា ស្នើសុំ​ភាគី​ចិន ពិនិត្យ​លទ្ធភាព​ជួយ​ជំរុញ​ការផ្សព្វផ្សាយ អង្ករ​កម្ពុជា​ក្នុងប្រទេស​ចិន ជាពិសេស «​ម៉ាក ម្លិះ អង្គរ​»​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន និង​ជួយ​ជុំ​រុញឱ្យ​ការ​មានការ​បង្កើន​ការបញ្ជាទិញ ឱ្យបាន​ច្រើន​ថែមទៀត ក្នុង​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០២០ ជាដើម​។

​សូមជម្រាបថា លោក Wu Guoquan អគ្គ​កុងស៊ុល​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា ចិន​និង​ទទួលយក ដើម្បី​ពិនិត្យ​រក​លទ្ធភាព​ដោះស្រាយ និង​ធ្វើការ​រួមគ្នា​បន្ថែមទៀត ដើម្បី​ពង្រីក​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ ជាពិសេស​ពាណិជ្ជកម្ម​អង្ករ ឱ្យ​កាន់តែ​រីកចំរើន​ឡើង​៕ ដោយ ៖ CEN

×