ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាចម្រៀងស្រីមួយដួង ដែលជាអតីតបេក្ខនារីប្រឡងកម្មវិធី Cambodia Idol រដូវកាលទី៣ តែចូលបានត្រឹមវគ្គ Live Show សប្តាហ៍ទី៥ប៉ុណ្ណោះ និងតែងចូលចិត្តច្រៀង Cover ឡើងវិញនូវបទជាមរតកដើម កញ្ញា សោភា ទេពី ឃើញថាបាននិងកំពុងឆក់យកដួងចិត្តអ្នកគាំទ្រយ៉ាងច្រើនតែម្តង តាមរយៈការបញ្ចេញបទចម្រៀងដ៏ពីរោះៗ ដែលអាចបត់បែនបានគ្រប់ទម្រង់បទមនោសញ្ចេតនា កន្ទ្រឹម និងញាក់ជាដើម។
បើទោះជាពុំអាចសម្រេចបំណងប្រាថ្នាបាន នៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកនេះយ៉ាងណា តែសម្រាប់ទឹកដមសំឡេងដ៏ធ្ងន់ពីរោះពីធម្មជាតិរបស់នាង បានធ្វើឲ្យមហាជនជាច្រើនមានការគាំទ្រយ៉ាងខ្លាំង ហើយក៏បានជំរុញទឹកចិត្តរបស់នាងបង្កើតផលិតកម្មចច្រៀងដោយខ្លួនឯង ដែលផលិតកម្មឆាណែលយូធូបរបស់នាងមានឈ្មោះថា «Sorphea Tepy Official» ឃើញថាទទួលបានការគាំទ្រយ៉ាងច្រើន ដោយមានអ្នក Subcribers រហូត 253K។ ជាក់ស្តែង បទចម្រៀងមនោសញ្ចេតនាមួយរបស់នាងដែលមានចំណងជើងថា «អ្នកណាកែចិត្តបង?» មានអ្នកចូលទស្សនារហូតដល់ចំនួនជាង 46 M ឯណោះ។
យ៉ាងណាមិញ ស្របពេលមានឈ្មោះបោះសំឡែង តាមរយៈការបង្កើតផលិតកម្មដោយខ្លួនឯង តារាស្រីសាច់សទ្រលុកទ្រលន់ និងសម្រស់កាន់តែស្រស់ស្អាត កញ្ញា សោភា ទេពី បានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញបង្ហញរថយន្តទំនើបទើបទិញម៉ាក Lexus RX ៣៥០ មួយគ្រឿង តម្លៃខ្ពស់មិនធម្មតា។ ហើយតាមប្រភពបង្ហើបឲ្យដឹង គឺមានតម្លៃ១០៦,០០០ដុល្លារអាមេរិកឯណោះ ជាស៊េរីឆ្នាំ២០១៧។
គេចាំបានថា ក្រោយពីមានឈ្មោះបោះសំឡេង សោភា ទេពី បានឡើងជិះរថយន្តទំនើបម៉ាក Lexus NX ២០០t តែនាងអះអាងថាជាកាដូរបស់ឪពុកម្តាយជូននាងប៉ុណ្ណោះ ប៉ុន្តែ ថ្មីៗនេះ តារាចម្រៀងវ័យ១៧ ឆ្នាំរូបនេះ បានដូរមកជិះរថយន្ត Lexus RX ៣៥០ ដែលនាងបញ្ជាក់ថា នេះជាញើសឈាមរបស់នាងផ្ទាល់ដែលខំប្រឹងតស៊ូក្នុងសិល្បៈកន្លងមក។
ក្នុងនោះ កញ្ញា សោភា ទេពី ក៏បានបង្ហោះសារជាមួយអារម្មណ៍រំភើបស្ទើរហោះបែបនេះថា៖ «ស្រឡាញ់ខ្លាំងណាស់កូនម៉ាក់ Lexus RX 350 ជាញើស ឈាមរបស់ម៉ា់ក់ ម៉ាក់ ហត់ណាស់ ទម្រាំបានកូនមកនៅជាមួយ»៕ ដោយ៖ លឹម ហុង