នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យវេស្ទើនប្រមាណ ៤.១៥៨នាក់ ដែលធ្វើនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ និស្សិតដែលត្រូវទទួលសញ្ញាបត្រនៅព្រឹកនេះ រួមមានកម្រិត បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ថ្ងៃនេះ ខ្ញុំសប្បាយរីករាយដែលបានចូលរួមអបអរសាទរជាមួយនិស្សិតជ័យលាភីជាង៤ពាន់នាក់នៃសាកលវិទ្យាល័យវេស្ទើន។កន្លងមក សកលវិទ្យា ល័យនេះបានចូលរួមបណ្តុះបណ្តាលធនធាន មនុស្សបានជាង ១ម៉ឺននាក់រួចមកហើយ។ រដ្ឋាភិបាលត្រូវការការចូលរួមពីវិស័យឯកជនច្រើនថែមទៀត ក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមិនអាចខ្វះបាន។ កម្ពុជាត្រូវការធនធានមនុស្សជាច្រើនថែមទៀតដើម្បីអភិវឌ្ឍន៍ប្រទេស។ ខ្ញុំសូមអរគុណសាកលវិទ្យាល័យវេស្ទើនដែលបានផ្តល់អាហារូបករណ៍មកខ្ញុំជាង៣០០កន្លែង និងអរគុណដល់សាកលវិទ្យាល័យទាំងអស់ ដែលបានផ្តល់អាហារូបករណ៍ជាង ២ពាន់ កន្លែងមកខ្ញុំក្នុង១ឆ្នាំៗ សម្រាប់ផ្តល់ជូននិស្សិតក្រីក្រ។
សម្តេចតេជោ បានថ្លែងថា បច្ចុប្បន្ននេះ ការវិនិយោគលើវិស័យអប់រំ គឺជាជម្រើដ៏ល្អបំផុតសម្រាប់កម្ពុជាស្របតាមទិសដៅនិងគោលនយោបាយអាទិភាពរបស់កម្ពុជា។
អរគុណដល់សាកលវិទ្យាល័យទូទាំងប្រទេសដែលបានចូលរួមពង្រឹងនិងកសាងធនធានមនុស្សអោយកាន់តែមានគុណភាពល្អប្រសើរឡើងនៅក្នុងប្រទេស និងអរគុណដល់សាស្ត្រាចារ្យ លោគ្រូអ្នគ្រូ ដែលបានខិតខំបណ្តុះបណ្តាលក្មួយៗនិស្សិតទាំងអស់រហូតទទួលបានលទ្ឋផលជាទីគាប់ចិត្តនៅថ្ងៃនេះ៕ ដោយ៖បញ្ញាស័ក្តិ