Monday, January 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការពារជាតិ​អា​មេ​រិច ស្នើ​ថវិការ ជិត ៧០០​ពាន់​លាន ដើម្បី​ពង្រឹង​វិស័យ​ការពារ​ជាតិ ក្រោយ​មាន​ការ​គំរាម កំហែង​ពី រុស្សី ចិន និង​កូរ៉េខាងជើង​

​មន្ទីរ​បញ្ចា​កោណ​នៃ​ក្រសួង​ការពារជាតិ​អា​មេ​រិច ស្នើ​ឲ្យ​សភា​អនុម័ត​ថវិការ​ចំណាយ​រហូតដល់ ៦៨៦ ពាន់​លាន​ដុល្លារ ដើម្បី​ពង្រឹង​ការចំណាយ​លើ​វិស័យ​យោធា​សំ​រាប់​ឆ្នាំ ២០១៩​ខាងមុខ ដែល​នេះ​ជា​ការចំណាយ​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​នៅក្នុង​វិស័យ​ការពារ​ជាតិ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ CNN នៅ​ថ្ងៃ​អង្គារ ទី​១៣​នេះ​។​

​នៅពេល​ជាមួយគ្នា​នេះ​ដែរ រដ្ឋបាល​របស់​លោក ដូ​ណា​ល់ ត្រាំ បាន​ស្នើ​ឲ្យមាន​ការកាត់​ការចំណាយ​លើ​កិច្ចការ​ការទូត​អន្តរជាតិ និង​ជំនួយ​។​

​ប្រធានាធិបតី​អា​មេ​រិច លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា យោធា​អា​មេ​រិច​នឹង​ខ្លាំង​បំផុត​ដែល​មិន​ធ្លាប់មាន ក្រោយ​ធ្វើ​ការស្នើ​នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​។​

​មន្ត្រី​យោធា​អា​មេ​រិច​បាន​និយាយថា ការបង្កើន​ថវិការ​ចំណាយ​ចំនួន ៨០​ពាន់​លាន​ដុល្លា​គឺ​មាន​គោលដៅ​ចំបង​ទប់ទល់​នឹង​ការគំរាមកំហែង​ពី រុស្សី និង​ចិន​។​

​លោក​ត្រាំ ថ្លែងថា “​ពួក​យើង​ត្រូវតែ​ធ្វើ​វា ពីព្រោះ​អ្នកផ្សេង​កំពុង​ធ្វើ​វា​។ ប្រសិន​ពួកគេ​ឈប់ យើង​នឹង​ឈប់​ដែរ ប៉ុន្តែ​ពួកគេ​មិន​ឈប់​នោះទេ​។ ដូច្នេះ​ប្រសិនជា​ពួកគេ​នឹង​មិន​ឈប់ ពួក​យើង​នឹង​ទៅ​ឲ្យ​ឆ្ងាយ​ឲ្យ​បាន​មុន​អ្នក​គ្រប់គ្នា ដែល​អ្នក​មិន​ធ្លាប់​ឃើញ​ពីមុនមក​”​។ លោក​ចង់​សំដៅថា យោធា​អា​មេ​រិច​ត្រូវតែ​ខ្លាំង​ឆ្ងាយ​ជាង​អ្នកផ្សេង​៕​

×