ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចាត់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ជាតំណាងដ៏ខ្ពង់ខ្ពស់ ដើម្បីចុះចែកអំណោយដល់ប្រជាពលរដ្ឋ ចំនួន ៥០០គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងមួយម្នាក់ទទួលបាន៖ -អង្ករចំនួន ២៥គីឡូ -មីចំនួន ១កេះ -ទឹកត្រីចំនួន ១ដប -ទឹកស៊ីអ៊ីវចំនួន ១ដប -ទឹកសុទ្ធចំនួន ១ដប -ត្រីខកំប៉ុងចំនួន ១យួរ -ថវិកាម្នាក់ចំនួន ២ ម៉ឺនរៀល/៥០០នាក់ -សាលាឃុំអន្លុងរាបចំនួន ៥០ ម៉ឺនរៀល -ប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លុងរាបចំនួន ៥០ម៉ឺនរៀល -សាលាអនុវិទ្យាល័យអន្លុងរាបចំនួន ៥០ម៉ឺនរៀល -គ្រួសារពិការភាពកូនបីនាក់ចំនួន ១៥០០០០០៛ មួយលានប្រាំសែនរៀល អង្ករចំនួន ៥០គីឡូ មីចំនួន ៣កេះ ទឹកត្រីចំនួន ១យួរ។
ក្នុងនោះផងដែល ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប្រធាននាយកដ្ឋាន ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និង ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង ជាមេបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគ៤ និងភូមិភាគ៥ ផងដែរ៕ ដោយ៖CEN