ភ្នំពេញ៖បុរសម្នាក់បានបាត់បង់ជីវិតខណៈពេលជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយនិងរថយន្តចាំដឹកកម្មករបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ៦និង ២០ នាទីព្រឹកថ្ងៃអាទិត្យទី ១ ខែវិច្ឆិកាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ocic ក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សពមានឈ្មោះ សាម៉ុន ដារា ភេទប្រុស អាយុ ៣៩ ឆ្នាំមុខរបជាកម្មករដឹកអីវ៉ាន់ មានប្រពន្ធ និងកូន ២នាក់ រស់នៅក្នុងភូមិព្រែកការបៅ ឃុំព្រែកការបៅ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉េមួយគ្រឿងម៉ាកហ៊ីណូ ដែលពាក់ផ្លាកលេខ ភ្នំពេញ 2-AR 3793 បើកបដោយបុរសម្នាក់ធ្វើដំណើក្នុងទិសដៅពីជើង មកត្បូង រួចបានឈុបចាំដឹកកម្មករទៅកោះពេញ ស្រាប់តែភ្លាមៗនោះដែរ មិនបានប្រមាណនាទីផងស្រាប់តែគេឃើញបុរសម្នាក់ជិះម៉ូតូរឺម៉ក ដឹកអីវ៉ាន់ក្នុងល្បឿនលឿនហើយដៃម្ខាងនិយាយទូរស័ព្ទ ខណៈមកដល់កន្លែងកើតហេតុក៏បុកពីខាងក្រោយរថយន្តពេញទំហឹងបណ្តាលឲ្យបោកក្បាលនៅនិងថ្នល់ស្លាប់ភ្លាមៗ។ ចំណែកឯតៃកុងរថយន្តត្រូវបានសមត្តកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់។
ក្រោយពេលកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចុះមកដល់រួចក៏ទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនិងធ្វើកំណត់ហេតុប្រគល់សពជូនឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕ដោយ៖ សា មេត