ភ្នំពេញ៖ គ្រឹះស្ថានអង្គរ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២០នេះ ភ្ញៀវទេសចរបរទេសចំនួនជិត៤០ម៉ឺននាក់ បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដោយទទួលបានចំណូលជាង ១៨ លានល្លារ។
ចំនួនភ្ញៀវទេសចរ និងចំណូល ដែលបានពីការលក់សំបុត្រនេះ គឺមានធ្លាក់ចុះជាង ៧៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។
ដោយឡែកសម្រាប់ខែតុលា ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេស ចំនួន២ ២៤៤នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានចំនួន ៩៣ ៥៩៨ដុល្លារ។
ចំណែកចំណូលដែលប្រមូលបានពីការលក់ប័ណ្ណចូលទស្សនាតំបន់អង្គរនេះ ក៏ត្រូវចែករំលែកសម្រាប់ឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា ចំនួនជាង ៧៩ម៉ឺនដុល្លារផង៕
ខាងក្រោមនេះគឺជាសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ៖