Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CDC ចុះបញ្ជី​ក្រុមហ៊ុន​វិនិយោគ​ចំនួន​៤ មាន​ទុន​សរុប​១៤​លាន​ដុល្លារ​អាមេរិក​

​ភ្នំពេញ​៖ គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ “​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ចំនួន​៤ ដែលមាន​ទុនវិនិយោគ​ប្រមាណ​១៤​លាន​ដុល្លារ​អាមេរិក​។

​ទី​១ ក្រុមហ៊ុន Southeast Asia Paint Chemical Industry Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​ផលិត​ថ្នាំលាប កាវ​ទឹក និង​សារធាតុ​រំលាយ​, មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ហាយ​ផាក ខេត្តស្វាយរៀង​, មាន​ទុនវិនិយោគ​ចំនួន ៥០០​ពាន់​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧០​កន្លែង​។ ទី​២ ក្រុមហ៊ុន Ying Hai Coating (Cambodia) Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារ​បរិក្ខារ​ទោចក្រយាន ទឹក​ថ្នាំ បោះ​ពុ​ម្ភ​តែម និង​សម្ភារ​វេច​ខ្ចប់​, មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង បាវិត ខេត្តស្វាយរៀង​, មាន​ទុនវិនិយោគ​ចំនួន ១,៩៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៣០​កន្លែង​។​
​និង​ទី​៣ ក្រុមហ៊ុន Flying Feather (Cambodia) Wood Industry Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​ផលិត​ស៊ុមទ្វារ គ្រឿង​បំណែក​គ្រឿង​សង្ហា​រឹម និង​សម្ភារ​តុបតែង​ធ្វើ​ពី​ឈើ​, មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​, មាន​ទុនវិនិយោគ​ចំនួន ១០​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៨០​កន្លែង​។ និង​ទី​៤ គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់រ​បស់​ក្រុមហ៊ុន HUMBLE APPAREL MANUFACTURING CO., LTD គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ខាងលើ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥៩៧​កន្លែង​៕
​ដោយ​៖CEN

 


×