ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញទារិកាម្នាក់ នៅក្នុងគំនរសំរាមសង្ស័យថាម្តាយចិត្តតិរច្ឆានយកទៅបោះចោល រួចក៏បានប្រជាពលរដ្ឋជួយយកទៅមន្ទីរពេទ្យសង្គ្រោះបានទាន់ពេល។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ៦ និង០០ នាទីព្រឹកថ្ងៃចន្ទទី២ ខែវិច្ឆិកា ឆ្នាំ ២០២០ ត្រង់ចំណុចក្រោយវត្តតាំងកសាង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សាក្សីម្នាក់ ឈ្មោះស្រីម៉ាច អាយុ ២៣ ឆ្នាំ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានងើបពីគេងរួចដើបោសសំរាម ជិតកន្លែងធ្វើការហើយប្រមូលសំរាមយកទៅចោល រួចក៏ឃើញទារិកានៅនឹងថង់ខ្មៅមួយ ហើយក៏បានដើរទៅមើលឃើញនៅមានជីវិត ក៏ជួយយកទៅមន្ទីរពេទ្យដើម្បីពិនិត្យឃើញថាសុខភាពក្មេងនៅល្អ ហើយបានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច និងចៅសង្កាត់ ឲ្យដឹងឮ ដើម្បីធ្វើលិខិតទទួលស្គាល់ថាគាត់ពិតជារើសបានក្នុងថង់សំរាមមែន រួចក៏បានប្រគលទារិកាទៅឲ្យប្អូនស្រីម៉ាច យកទៅចិញ្ចឹមនៅស្រុកកំណើត ។ ដោយមានការអាណិតទៅដល់ទារិកានោះ ក៏មានបងប្អូនប្រជាពលរដ្ឋជួយសម្ភារជាច្រើន និងចូលរួមពីលោក ឡុង ណារ៉ា ចៅសង្ក់រង ខណ្ឌពោធិ៍សែនជ័យ បានឧបត្ថម្ភជាទឹកប្រាក់ ១០.០០០០ រៀលផងដែរ ៕ដោយ៖ សា មេត