តាមគេហទំព័រ Coconuts ប្រជាជន១ក្រុម នៅភូមិ Bintulu រដ្ឋ Salawak ម៉ាឡេស៊ី បានទៅប្រមាញ់ក្នុងតំបន់ព្រៃមួយជិតផ្ទះ ស្រាប់តែឮសូរស្នូចម្លែក។
តាមតម្រុយស្នូរចម្លែកនោះ ក្រុមអ្នកប្រមាញ់ បានរកឃើញថ្លាញ់ញីដ៏ធំ១ក្បាល កំពុងរួមសង្វាសជាមួយអាឈ្មោល មានទំហំតូចជាងច្រើនដង។
នៅពេលដែលមនុស្សទាំងឡាយពុំទាន់ដឹងត្រូវដោះស្រាយយ៉ាងម៉េចជាមួយពស់ថ្លាន់ មនុស្សម្នាក់ក្នុងក្រុមឈ្មោះ Tinsung Ujang ស្រែកថា នេះជាភ័ព្វសំណាង។ ព្រោះថាជួបថ្លាន់បែបនេះជារឿងកម្រ ហើយវាក៏ជាអាហារពេញនិយមរបស់ពលរដ្ឋនៅតំបន់នោះ។
Tinsung បានប្រើកាំភ្លើងបាញ់សម្លាប់ថ្លាន់ទាំង ២ ក្រោយមកសំណូមពរឲ្យពលរដ្ឋមកជួយសែងថ្លាន់ ដាក់ឡើងឡាន។
តាមការកត់ត្រា ថ្លាន់នេះមានទម្ងន់ដល់ទៅ ១០០គីឡូក្រាម ហើយមានប្រវែង ៥ម៉ែត្រ ដែលធំល្មមអាចលេបសត្វអ្វីៗរួមទាំងមនុស្សបានយ៉ាងងាយ។
ពលរដ្ឋក្នុងភូមិថា នេះជាថ្លាន់ “Anaconda តំបន់ Sarawak” ព្រោះវាមានទំហំប្រហាក់ប្រហែលថ្លាន់ Anaconda នៅតំបន់ព្រៃ Amazon នាអាមេរិកខាងត្បូង។
បន្ទាប់ពីដឹកដល់ភូមិគេ ក៏កាប់ជាកង់ៗចែកគ្នាទាំងអស់៕ ចន្ទ្រា