ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនមិនប្រយ័ត្ន បណ្ដាលឱ្យទៅបុករះតូបលក់ដូរប្រជាពលរដ្ឋនិងបុកម៉ូតូ៤ គ្រឿងទៀតនិងរងរបួសក្មេងប្រុសម្នាក់បញ្ជូនយកទៅសង្គ្រោះបន្ទាន់ភ្លាម។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ៥ និង៣០ នាទីល្ងាចថ្ងៃចន្ទទី២ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងភូមិអង់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តម៉ាកKOROLA មួយគ្រឿង ដែលពាក់ផ្លាកលេខ ភ្នំពេញ 2N 5332 ធ្វើដំណើក្នុងទិសដៅកើតមកលិចក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុករះតូបលក់ដូរនិងជ្រុលទៅមុខបុកម៉ូតូ៤ គ្រឿងទៀបណ្តាលឲ្យរបួសក្មេងប្រុសម្នាកធ្ងន់ បញ្ជូនយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
ចំណែកឯម្ចាស់រថយន្តក៏បើកទ្វាររត់គេច តែសំណាងមិនល្អត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចឃាត់បានភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញ ចុះមកដល់រួចក៏ទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តទៅរក្សាទុក រងចាំដោះស្រាយនៅពេលក្រោយ ៕ ដោយ៖សា មេត