Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​បានស្នើ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​កង្វល់

ភ្នំពេញ​៖ ទុក្ខលំបាក​និង​កង្វល់​របស់​ប្រជាពលរដ្ឋ គឺជា​តួនាទី​របស់​អាជ្ញាធរ​ជា​អ្នកដោះស្រាយ ខណៈ​ប្រទេសជាតិ​កំពុងមាន​ការអភិវឌ្ឍ​រីកចំរើន​សព្វបែបយ៉ាង ហើយ​ដើម្បីអោយ​បញ្ហា​ជា​កង្វល់​នេះ​ដោះស្រាយ​ទៅបាន​រលូន​និង​ជោគជ័យ​នោះ​ដាច់ខាត​ត្រូវតែមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ ក្នុង​វេទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើឡើង​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ខណ្ឌ​៧​មករា កាលពី​ព្រឹក​ថ្ងៃទី​១៧​តុលា​នេះ ក្រោម​អធិបតីភាព​លោក​ម៉ប់ សារិន​ប្រធាន ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ដែលមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៤០០​នាក់​និង​មន្ត្រីក្រោមឱវាទ​ជាច្រើនរូប​ទៀត ។​

​លោក​នួន ផា​រ័ត្ន​បាន​មានប្រសាសន៍​លើកឡើងថា​រាជរដ្ឋាភិបាល​បង្កើត​អោយមាន​វេទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នេះ​ឡើង​គឺ ក្នុង​គោលបំណង​អោយ​បងប្អូន​ប្រជាពលរដ្ឋ បាន​ចូលរួម​មតិយោបល់ និង​លើកឡើង​នូវ​សំណើ សំណួរ សំណូមពរ ដែល​ពួកគាត់​ចង់បាន ជាការ ឆ្លុះបញ្ចាំង​នូវ​ចំណុច​អសកម្ម​នាពេល​កន្លងមក ដើម្បី​រដ្ឋបាល​រាជធានី​ធ្វើការ​កែលម្អ​ឡើងវិញ និង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ឲ្យ​បានល្អ​ប្រសើរ និង​ស្វែងរក​នូវ​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​មាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព​ក្នុងនាម​ជា​តំណាង​រដ្ឋបាល​សាធារណៈ​។​

ទោះបីជា​យ៉ាងណាក្តី​លោក​នួន ផា​រ័ត្ន​បានធ្វើការ​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​យើង​ទាំងអស់​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ទាំង​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហា​បរិស្ថាន និង​បញ្ហា​អភិវឌ្ឍ​មូលដ្ឋាន ដើម្បីអោយ​ការងារ​នេះ​ដំណើរការ​ទៅបាន​រលូន​និង​ទទួលបាន​ជោគជ័យ ចំ​គោលដៅ​ដែល​ប្រជាពលរដ្ឋ​ចង់បាន​។​

​គូរ​បញ្ជាក់​ផងដែរ​ថា នៅក្នុង​វេទិកាសាធារណៈ​ប្រជាពលរដ្ឋ​បានលើកឡើង​ជា​សំណួរ សំណូមពរ​ផ្ទាល់មាត់​ចំនួន​៨​សំណួរ និង​សរសេរ​ជា​លាយ​លក្ខ​អក្ស​ដាក់​ក្នុង​ប្រអប់​សំបុត្រ​ជាច្រើន​សន្លឹក​ផងដែរ ដើម្បីអោយ​អាជ្ញាធរ​ធ្វើការ​ដោះស្រាយ​ជូន ក្នុងនោះ​មាន​ព្រះ​អធិការ​វត្ត​ចំនួន​៣ ក្នុងនោះ​មាន​វត្ត​ព្រះពុទ្ធ​មានបុណ្យ វត្ត​សំពៅ​មាស និង​វត្ត​ថ្វាយ​ដង្គុំ ក៏បាន​ស្នើឡើង​ផងដែរ ដោយ​សូមអោយ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិសេស​អាជ្ញាធរ​ខណ្ឌ​៧​មករា​ជួយ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ជុំវិញ​វត្ត បញ្ហា​ស​ន្និ​សុខ​ក្នុង​ទី​អារាម​វត្ត​ផងដែរ ដោយសារ​តែមាន​ក្រុមក្មេងស្ទាវ​មួយចំនួន​តែង​បង្ក​ការភ័យខ្លាច​កន្លងមក​៕​ ​ដោយ​៖​កូ​ឡាប​

×