កណ្តុរបានត្រឹមត្រដរខ្យល់ប៉ុន្មាននាទីប៉ុណ្ណោះក៏ដេកស្តូក ព្រោះពិសរបស់ក្អែបពិតជាសាហាវមែន!
ការពិសោធន៍មួយទើបត្រូវបានគេអនុវត្តថ្មីៗនេះ បង្ហាញឲ្យឃើញនូវភាពសាហាវពិតប្រាកដ នៃពិសរបស់ក្អែប។ ក្នុង Clip គេទម្លាក់ក្អែបចូលក្នុងទូរកញ្ចក់ ដែលក្នុងនោះមានកណ្តុរស១ក្បាល។ ការពិសោធន៍នេះធ្វើឡើងនៅវិទ្យាស្ថានសត្វគួនមីញ ប្រទេសចិន។
គ្រាន់តែព្រលែងភ្លាម ក្អែបបានច្បាមជាប់សត្រូវ ដែលទំហំធំជាងវា ១៥ដង។ ពេលច្បាមជាប់វាព្រលែង ១ទ្រនិច លើខ្នងកណ្តុរ។ ពិសរបស់វាពិតជាសាហាវ។ ពុំបាន ១នាទីផង កណ្តុរក៏ងាប់ទាំងបើក…ភ្នែក។
គួររំលឹកថា ពិសរបស់ក្អែបអាចបណ្តាលឲ្យប្រព័ន្ធដង្ហើមធ្លាក់ចុះ រួចឈាមហូរក្នុងខួរក្បាល។
តាមអ្នកវិទ្យាសាស្ត្រ ពិសរបស់ក្អែបធំៗ បណ្តាលឲ្យសារធាតុប៉ូតាស្យូម ពុំអាចចរាចរក្នុងឈាមបាន ជាហេតុនាំឲ្យបេះដូងត្រូវគាំង៕ អាគ្នេយ៍