Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ចាប់ផ្តើម​បើក​ដំណើរការ អាជីវកម្ម​សាកល្បង​ជា​សាធារណៈ ចាប់ពី​ថ្ងៃ​តទៅ​

​ភ្នំពេញ​៖ ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម កម្ពុជា ចាប់ផ្តើម​បើក​ដំណើរការ​អាជីវ​កម្មសាក​ល្បង​ជា​សាធារណៈ ចាប់ពី​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​តទៅ​។
​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម កម្ពុជា ម​.​ក (​ធ​. ស​.​ក​) មាន​អាសយដ្ឋាន​នៅ​អគារ លេខ​៣០ ផ្លូវ​ប៉ាស្ទ័រ (៥១) កែង ផ្លូវ​ព្រៃនគរ (១២៦) សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ក្រោម​ចក្ខុវិស័យ​ដ៏​វៃឆ្លាត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងទិសដៅ​ជំរុញ​អភិវឌ្ឍន៍​វិស័យ​សហគ្រាស​ធុន តូច និង​មធ្យម ឱ្យមាន​ការរីកលូតលាស់ និង​កំណើន​ប្រកបដោយ​ចីរភាព ដែលជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការធ្វើ​ពិពិធ​កម្ម និង​ជំរុញ​កំណើនសេដ្ឋកិច្ច ប្រកបដោយ​បរិ​យា​ប័ន្ន ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម កម្ពុជា ត្រូវបាន​ផ្តួចផ្តើមឡើង​។​

​បេសកកម្ម​ចម្បង​របស់ ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម កម្ពុជា គឺ​ផ្តល់​ហិរញ្ញប្បទាន និង​សេវាកម្ម​ធនាគារ​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្តិ​សិទ្ធ​ភាព ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​, ជំរុញ​ការធ្វើ ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ពង្រីក​ទំហំ​នាំចេញ ស្របតាម​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល​កម្ពុជា​។​
​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម កម្ពុជា ផ្តល់ជូន​នូវ​អត្ថប្រយោជន៍​បន្ថែម​សំខាន់​ចំនួន ៤​ដល់​សហគមន៍​រួមមាន​៖ ១៖ ផ្តល់​ហិរញ្ញប្បទាន​ក្នុងតម្លៃ​សមរម្យ និង សម្រួល​ដល់ នីតិវិធី​ក្នុងការ​ផ្តល់​ហិរញ្ញប្បទាន​,
២៖ ផ្តល់ជំនួយ​បច្ចេកទេស​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​បង្កើន​ផលិតភាព និង​ប្រសិទ្ធភាព​ផលិតផល​, ៣៖ ផ្តល់​ការគាំទ្រ​ផ្នែក​ប្រឹក្សា​យោបល់​អាជីវកម្ម និង​៤៖ ជំរុញ ការពង្រីក​ទីផ្សារ​ក្នុង​តំបន់​។​

​ក្នុងនាម​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែលមាន​លក្ខណៈ​ជា​គោលនយោបាយ​ផង និង​ពាណិជ្ជកម្ម​ផង ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម កម្ពុជា មាន​តួនាទី​អនុវត្ត​ស្របតាម​គោលដៅ​យុទ្ធសាស្ត្រ​របស់ រាជរដ្ឋាភិបាល​កម្ពុជា និង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ឆ្នាំ​២០១៥-២០២៥ ដោយ​ផ្តល់នូវ​ហិរញ្ញប្បទាន ក្នុងតម្លៃ​សមរម្យ និង​ផ្តល់​ភាពងាយស្រួល​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុងការ​ទទួលបាន​នូវ ហិរញ្ញប្បទាន ដោយ​ក្នុងនោះ​ផ្តោត​សំខាន់​លើ​វិស័យ​អាទិភាព​ចំនួន ៥​ដូចជា​៖
១៖ ផលិត​និង​កែច្នៃ​ម្ហូបអាហារ​,២៖ កម្មន្តសាល​ដែល​ផលិត​ទំនិញប្រើប្រាស់​ក្នុងស្រុក កែច្នៃ​កាកសំណល់ និង​ផលិត​ទំនិញ​សម្រាប់​វិស័យ​ទេសចរណ៍ ៣៖ កម្មន្តសាល​ដែល​ផលិត​នូវ​ផលិតផល​សម្រេច ឬ​ផ្នែក​ឬ​គ្រឿង​បង្គុំ ដើម្បី​ផ្គត់ផ្គង់​ឱ្យ​កម្មន្តសាល​ដទៃទៀត​៤៖ ស្រាវជ្រាវ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន រួមទាំង​ការផ្គត់ផ្គង់​សេវា​គ្រប់គ្រង តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ដែលមាន​លក្ខណៈ​នវានុវត្តន៍​
៥៖ សហគ្រាស​ដែល​ស្ថិតក្នុង​តំបន់ ប្រមូលផ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សហគ្រាស​ដែល​អភិវឌ្ឍ​តំបន់​នេះ​។​

​សូមជម្រាបថា បច្ចុប្បន្ន​ធនាគារ​សហ​គ្រាស​ធុន​តូច និង​មធ្យម កម្ពុជា បាននិងកំពុង​ផ្តល់ជូន​នូវ​ផលិតផល​ឥណទាន ទៅ​សហគ្រាស​ធុន​តូច និង​មធ្យម ក្រោម គម្រោង​សហ​ហិរញ្ញប្បទាន (SCFS) និង​គម្រោង​ហិរញ្ញប្បទាន​នៃ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (CSS) ព្រមទាំង​គ្រោង​ពង្រីក​ការផ្តល់ជូន​ហិរញ្ញប្បទាន​ក្រោម​គម្រោង​ផ្សេងៗ​ទៀត ដូចជា គម្រោង​ហិរញ្ញប្បទាន​សម្រាប់​សហគ្រិន​ស្ត្រី​កម្ពុជា (CWE) និង គម្រោង​ហិរញ្ញប្បទាន សម្រាប់​វិស័យ​ឌីជីថល និង​ទំនើបកម្ម (CDAS) សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​នាពេល​ឆាប់ៗ ខាងមុខនេះ​។​

​បន្ថែម​ពីលើ​ផលិតផល និង​សេវា​ឥណទាន ដែល​ផ្តល់ជូន​សហគ្រាស​ធុន​តូច និង​មធ្យម ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម កម្ពុជា នឹង​ផ្តល់ជូន​សេវា​បញ្ញើ​-​សន្សំ ប្រកបដោយ​សុវត្ថិភាព និង​ប្រាក់ចំណេញ​បន្ថែម​ដល់​សាធារណជន ដូចជា គណនី​សន្សំ គណនី​បុត្រ​ធីតា គណនី​និវត្តន៍​ជន​, គណនី​ចរន្ត និង គណនី​បញ្ញើ​មាន​កាលកំណត់​ជាដើម​៕
​ដោយ​៖CEN

×