Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ជា ចាន់តូ អញ្ជើញ​ចុះ​សួ​សុខទុក្ខ​ព្រះ​ស​ង្ឃ​និង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ពៅ​វ៉ើ​យ ស្រុក​ស្ទោង​

​កំពង់ធំ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​ចុះជួយ​ស្រុក​ស្ទោង បាន​អំពាវនាវ​ចំពោះ​ព្រះ​ស​ង្ស​និង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ពៅ​វ៉ើ​យ​ក្នុងស្រុក​ស្ទោង ខេត្តកំពង់ធំ ឲ្យ​បន្ត​ថែរក្សា​សន្តិភាព​ឲ្យ​ល្អ​ដើម្បី​ការពារ​សមិទ្ធផល​ដែលជា​កេរ្តិ៍ដំណែល​បុរាណ និង​រាល់​សម​ទ្ធ​ផល​ដែល​បាន​កសាង​ក្រោយ​ថ្ងៃ​រំដោះ​ឲ្យ​គង់វង្ស​សម្រាប់​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយៗ​បាន​ស្គាល់​និង​បានរស់នៅ​ប្រកបដោយ​សេចក្ដីសុខសាន្ត​។​

​ការអំពាវនាវ​របស់ ឯកឧត្ដម ជា ចាន់តូ សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ស្រុក​ស្ទោង​ដូចនេះ​ធ្វើឡើង​នៅ​ថ្ងៃទី​៥ វិច្ឆិកា​ឆ្នាំ​២០២០​ខណៈដែល​ឯកឧត្ដម​និង​សហការី​អ​ញ្ជើះ​ចុះសាកសួ​សុខទុក្ខ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ពៅ​វ៉ើ​យ ដែលជា​ឃុំ​មួយ​ស្ថិតនៅ​កណ្ដាល​បឹង​ទន្លេសាប​ក្នុងស្រុក​ស្ទោង​។​

​លោក ជា ចាន់តូ បាន​បន្តទៀតថា ៖«​គ្មានអ្វី​មានតម្លៃ​ជាង​សុខសន្តិភាព​ទេ​ទោះ​។ ដូចនេះ​បើសិន​យើង​ការពារ​សន្តិភាព បាន​យើង​អាច​រក្សា​ការពារ​មានទ្រព្យ​សម្បត្តិ និង​រាល់​សមិទ្ធផល​ដែល​យើង​មានបាន​គង់វង្ស និង​ឲ្យ​យើង​កាន់តែ​មានលទ្ធភាព​និង​មានឱកាស​បន្ត​កសាង និង​អភិវឌ្ឍន៍​សមិទ្ធ​ថ្មីៗ​បន្ថែមទៀត​ក្នុងនោះ​រួមទាំង​វិស័យ​ពុទ្ធចក្រ​ផងដែរ​»​។​

​លោក​បន្តថា ៖«​ជាក់ស្ដែង​ដូច​ព្រះវិហារ​ថ្មី​វត្ត​ពៅ​វ៉ើ​យ​ដ៏​ស្គឹ​ម​ស្កៃ​ត្រដែត អណ្ដែត​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​នេះ​ជា​សក្ខីភាព​ស្រាប់​។ តើ​យើង​បាន​នឹកស្មានថា​តំបន់​ដាច់​ស្រ​យ៉ា​ល​មួយ​នេះ ទទួលបាន​កា​រីកចម្រើន​ដូច​សព្វថ្ងៃនេះ​ទេ ទាំងនេះ​មិន​បានមក​ដោយសារ​គុណបុណ្យ​សន្តិភាព និង​កា​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​សម្ដេច​តេ​ជោ​ហ៊ុន សែន និង​ការចូលរួម​ពី​មហា​កម្លាំង​សាមគ្គី របស់​ប្រជាពលរដ្ឋ​ទើប​យើង​មាន​អ្វីៗ​ដូច​សព្វថ្ងៃនេះ​»​។​

​គូសបញ្ជាក់ថា ព្រះវិហារ​ថ្មី​វត្ត​ពៅ​វ៉ើ​យ​នេះ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន សែន​តាមរយៈ លោក ជា ចាន់តូ​និង​លោកជំទាវ​ខៀវ ស៊ីណា​។
​ព្រះវិហារ​នេះ​បានចាប់ផ្ដើម​កសាង​នៅ​ថ្ងៃទី​៣០​ខែ​មិនា​ឆ្នាំ​២០១៨​តាម​ការគ្រោង​ព្រះវិហារ​នេះ​នឹង​បញ្ចប់​ឲ្យ​រួចរាល់​នៅ​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០២០​ខាងមុខនេះ​។​

​នៅក្នុង​ឱកាស​នោះដែរ​លោក​ជា ចាន់តូ បាន​សំណូមពរ​ដល់​ព្រះសង្ឃ​សូម​បន្ត​យក​ព្រះទ័យ និង​យកចិត្តទុកដាក់​ថែរក្សា​ព្រះ​សុខភាព និង​សុខភាព​ឲ្យ​បានល្អ ព្រោះ​សុខភាព​មានតម្លៃ​ណាស់ ពិសេស​នៅ​កំឡុង​ពេលដែល​ជំងឺ​កូ​វីដ​១៩ មិនទាន់​រលាយ​ពី​ផែនដី​យើង​នៅឡើយ​នោះ​។ ដូចនេះ​ត្រូវតែ​ប្រុងប្រយ័ត្ន​ឲ្យ​ខ្ពស់​ក្នុងនោះ​រួមទាំង​ឥទ្ធិពល​នៃ​ជំនន់​ទឹក​ភ្លៀវ​កន្លងទៅ​ថ្មីៗ​នេះ អាចមាន​ជំងឺ​ផ្សេងៗ​ដែរ​ផង​។ នៅក្នុង​ឱកាស លោក ជា ចាន់តូ បាន​ប្រគេន​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ​វត្ត​ពៅ​វ៉ើ​យ រួមមាន បច្ច័យ​អង្ករ​២​បាវ​, ទឹក​សុទ្ធ​១០​កេស​, មី​១០​កេស​, កូ​កា​១០​កេស​, ទឹក​ផ្លែឈើ ១០​កេស ស្ករស ១​បាវ​, ទឹកដោះគោ​១ កេស​ធំ​, ទឹកស៊ីអ៊ីវ ២០​ដប​និង​ទឹកត្រី ២០​ដប​។ ជាមួយនេះដែរ សម្រាប់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ម្នាក់ៗ ទទួលបាន​សារុង​និង​ថវិកា​ផងដែរ​៕
​ដោយ​៖CEN​

×