Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីផ្សារ​ភាគហ៊ុន​កម្ពុជា ធ្លាក់ចុះ​ទំហំ​ជួញដូរ ដោយសារ​វិបត្តិ​ជំងឺ​សកល និង​គ្រោះទឹកជំនន់

​ភ្នំពេញ​៖ ស្របគ្នា​នឹង​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​សកល បញ្ហា​គ្រោះទឹកជំនន់ លោក ហុង សុ​ហួរអគ្គនាយក​ផ្សា​រមូល​ប​ត្រ​កម្ពុជា បានឱ្យដឹងថា ការជួញដូរ​ភាគហ៊ុន​នៅ​កម្ពុជា មានការ​ធ្លាក់ចុះ​នាពេលនេះ​។
​អ្នកជំនាញ​ក្នុង​ទីផ្សារ​មូល​ប​ត្រ​រូបនេះ បាន​បន្តថា បើទោះបីជា​នៅ​ឆ្នាំ​២០២០​នេះ មាន​ក្រុមហ៊ុន​ជាច្រើន​ចូលមក​ចុះបញ្ជី​នៅក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ក៏ដោយ តែ​ការជួញដូរ​ភាគហ៊ុន​មានការ​ធ្លាក់ចុះ​ពី​ទំហំ​ជួញដូរ​ជា​មធ្យម​ខ្ទង់ ១៥​ម៉ឺន​ដុល្លារ មក​នៅត្រឹម ១៣ ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។

​លោក ហុង សុ​ហួរ នៅតែមាន​សុទិដ្ឋិនិយម​ចំពោះ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ហើយ​ថា​នឹង​នៅតែ​អាច​រីកចម្រើន​ទៅមុខ ខណៈដែល​វិស័យ​ផ្សេងៗ​ទៀត នៅតែ​ដំណើរ​ទៅមុខ​ដោយរ​លួ​ន​។ ផ្សារភាគហ៊ុន​កម្ពុជា នៅតែមាន​ក្រុមហ៊ុន​ថ្មីៗ ចាប់អារម្មណ៍​មក​ចុះបញ្ជី និង​កំពុងធ្វើការ​ងារ​ជាមួយគ្នា ជា​បន្តបន្ទាប់ ដោយនៅ​ដើមឆ្នាំ​២០២១​ខាងមុខនេះ នឹងមាន​ក្រុមហ៊ុន​ថ្មី​ចំនួន​២ បន្ថែមទៀត ចូល​ផ្សា​រមូល​ប​ត្រ​កម្ពុជា​។​

​នៅ​ឆ្នាំ​២០២០​នេះ មាន​ក្រុមហ៊ុន​ដែល​បានមក​ចុះបញ្ជី មាន​ចំនួន ៧ ក្រុមហ៊ុន ក្នុងនោះ ក្រុមហ៊ុន ដែល ចុះបញ្ជី​លក់​ភាគហ៊ុន មាន​ចំនួន ៣ ក្រុមហ៊ុន និង​ក្រុមហ៊ុន លក់​សញ្ញា​បណ្ណ​មាន​ចំនួន ៤ ក្រុមហ៊ុន​។
​នៅ​ឆ្នាំ​២០២១ រំពឹងថា និង​មាន​ក្រុមហ៊ុន ៤ ទៅ​៥ ក្រុមហ៊ុន​បន្ថែម ដែល​នេះ ជា​សញ្ញា​បង្ហាញថា ផ្សារភាគហ៊ុន​នៅ​កម្ពុជា បន្ត​ការរីកចម្រើន​ទៅមុខ ជា​លំដាប់ ខណៈ សា​ធារ​ជន ចាប់ផ្តើម​យល់ដឹង កាន់តែច្បាស់​អំពី​ផ្សារភាគហ៊ុន​មួយ​នេះ​៕
​ដោយ​៖CEN

×