បាត់ដំបង៖ កម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២០បានបង្ហាញមុខសញ្ញាជួញដូរគ្រឿងញៀន៤នាក់មុនបញ្ជូនទៅតុលាការចាត់ការបន្ត។ ជនសង្ស័យទាំង៤នាក់នេះ ត្រូវកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងក្រុមអន្តរាគមន៍ នៃអធិការនគរបាលស្រុកបវេលខេត្តបាត់ដំបងឃាត់ខ្លូនបានជាបន្តបន្ទាប់កាលពីយប់ថ្ងៃទី៥ខែវិច្ឆិកា នៅចំណុចភូមិបឹងឆុងឃុំបឹងប្រាំស្រុកនវេល។
លោកវរសេនីយ៍ឯក សុខ និមលនាយកសរិយាល័យប្រឆាំគ្រឿងញៀនខេត្តបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លូនបាមុនគេឈ្មោះទុន ជាភេទប្រុសអាយុ៣៦ឆ្នាំរស់នៅភូមិតាម៉ាតឃុំព្រៃខ្ពស់ស្រុកបវេលដកហូតបានវត្ថុតាងមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន១ថង់ទម្ងន់១,៦៥ក្រាម។
លោកនាយការិយាល័យបានបន្តថា ឆ្លងតាមចម្លើយរបស់ឈ្មោះទុន ជានិងដោយមានការអនុញ្ញាតពីលោកគី ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកម្លាំងសមត្ថកិច្ចយើងបានបន្តចុះប្រតិបត្តិការរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ៣នាក់ទៀត នៅថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២០នៅចំណុចភូមិស្រណាលឃុំព្រៃខ្ពស់ស្រុកបវេល។ ជនសង្ស័យប្រុសទាំង៣នាក់មាន១ឈ្មោះបុង ប៊ឹងអាយុ៤៦ឆ្នាំនៅភូមិស្រណាលឃុំព្រៃខ្ពស់ ២ឈ្មោះហឿង ហ៊ឺមអាយុ២១ឆ្នាំនៅភូមិឃុំជាមួយគ្នានិង៣ឈ្មោះសៀ ប៊ុនសឿតអាយុ៣៦ឆ្នាំនៅភូមិដំរីក្រោមឃុំសឿស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។
វត្ថុតាងដែលចាប់យកបានរួមមាន:ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកICEចំនួន៩ថង់ទម្ងន់២២,៨០ក្រាម
ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(យ៉ាម៉ាWY)ចំនួន២០គ្រាប់ទម្ងន់១,៩៨ក្រាមទូរស័ព្ទដៃ១គ្រឿង ប្រាក់ចំនួន១២ម៉ឺនរៀលនិងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
លោកសុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានបញ្ជាក់ថា សរុបទាំង២លើក សមត្ថកិច្ចយើងដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាម៉ាទឹកកកICEចំនួន១០ថង់ទម្ងន់២៤,៨៥ក្រាម និងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(យ៉ាម៉ាWY)ចំនួន២០គ្រាប់ទម្ងន់១,៩៨ក្រាម។បច្ចុប្បន្នលោកបានបញ្ជាឲ្យកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនមុខ
សញ្ញាជនសង្ស័យទាំង៤នាក់ និងវត្ថុតាង ទៅកាន់តុលាការខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ៖គ្រញូង