Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា និង ម្នាក់ទៀត​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នៅ​ស្រុក​រមាសហែក​

​ខេត្តស្វាយរៀង​៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​រមាសហែក កាលពី​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​១៣​និង​១០​នាទី​រសៀល​​បាន​អនុវត្តន៍ ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៨២​បគ​.​ចខ​/១៧ ចុះ​ថ្ងៃទី​១១​ខែកក្កដា​ឆ្មាំ​២០១៧ លើ​ជន​ត្រូវ​ចោទ​ឈ្មោះ ពូក តុលា (​ហៅ តុលា​) ភេទ​ប្រុស នៅ​ភូមិ​កំពង់ត្រាច ឃុំ កំពង់ត្រាច ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រួច​ធ្វើតេស្ត​ទឹក​ម៉ូត​​ស្វែងរក​សារធាតុ​ញៀន លទ្ធផល​វិជ្ជមាន​(+) ជា​ប្រភេទ​មេ​តំ​ហ្វ​តា​មីន​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ក្រោយ​ធ្វើការ​សាកសួរ​ជនសង្ស័យ​ឈ្មោះ​ពួក តុលា បាន​ឆ្លើយ​សារភាពថា ថ្នាំញៀន​ដែល​ខ្លួន​ប្រើប្រាស់​គឺ​ទិញ​ពី​ឈ្មោះ​ចាន់ លី រស់នៅ​ភូមិ​វត្ត​ឃុំ​ត្រស់ ស្រុក​រមាសហែក​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ដោយមាន​ការអនុញ្ញាតិ​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង តាម​លេខ​ទូរស័ព្ទ​0979812255 នៅវេលា​ម៉ោង​១៦​និង​៤០ នាទី​រសៀល កម្លាំង​សមត្ថកិច្ច បាន ធ្វើការ​ឆែកឆេរ​លំនៅដ្ឋាន​ឈ្មោះ​ចាន់ លី ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​នៅ​ភូមិ​វត្ត​ឃុំ​ត្រស់ ជា​លទ្ធផល​រកឃើញ​មាន​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​
​រួច​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​រមាសហែក ធ្វើការ​សាកសួរ​និង​ធ្វើតេស្ត​ទឹក​ម៉ូត​​ស្វែងរក​សារធាតុ​ញៀន លទ្ធផល​វិជ្ជមាន​(+) ជា​ប្រភេទ​មេ​តំ​ហ្វ​តា​មីន ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ ចាន់ លី ភេទ ប្រុស អាយុ​៤១ ឆ្នាំ រស់នៅ​ភូមិ​វត្ត ឃុំ​ត្រស់ ជា​ជា​លទ្ធផល​សមត្ថកិច្ច បាន​ដកហូត​សម្ភារ​វត្ថុតាង ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​ថ្នាំញៀន ចំនួន​៦៦ កញ្ចប់​(​ធំ​២​កញ្ចប់​) ទូរស័ព្ទដៃ ១ គ្រឿង ម៉ាក VIVO ពណ៌​ខ្មៅ ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​កំពង់ឆ្នាំង 1E-8530
​ដែក​អក្សរ​T០១ និង​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​នគរបាល​ស្រុក​កំពុងធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី និង​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​ការិយាល័យ​ជំនាញ​រួចហើយ ៕​ដោយ​៖​វ៉ៃ​កូ​

×