ភ្នំពេញ៖បុរសម្នាក់បើករថយន្ត range rover ក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកទ្រូងថ្មពុះចែកផ្លូវពេញទំហឹង បណ្ដាលបាក់អស់ពីរកង់ ចំណែកឯរថយន្តវិញរងការខូចខាតផ្ទៃខាងមុខយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១ និង ០០ នាទីយប់ឈានចូលថ្ងៃអាទិត្យទី ៨ខែវិច្ឆិកាឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក range rover ពណ៌ខ្មៅមួយគ្រឿងដែលពាក់ផ្លាកលេខ ភ្នំពេញ 2S 5549 ធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកទ្រូងថ្មពុះចែកផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់២កង់ ចំណែកឯម្ចាស់រថយន្តវិញ មិនមានរងរបួសនោះទេ រងការខូចខាតតែរថយន្តផ្ទៃខាងមុខយ៉ាងដំណំ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញ ក៏ទំនាក់ទំនងទៅខាងចរាចរណ៍ក្រុង ឱ្យចុះមកធ្វើការវាស់វែង និងធ្វើកំណត់ហេតុយករថយន្ត ទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖ សា មេត