ស្ថិតក្នុងទីក្រុង Ningbo, ខេត្ត Zhejiang កាលពីពេលកន្លងមក បុរសវ័យក្មេងម្នាក់ត្រូវបានឃើញឈរនៅកណ្តាលផ្លូវ ខណៈទាំងអតីតមិត្តស្រី និងបច្ចុប្បន្ន បានសម្រេចចិត្តដោះស្រាយរឿងរ៉ាវ និងណាត់ជួបគ្នានៅក្បែរទន្លេងក្បែរនោះ ។ បុរសឈ្មោះ Wu Hsia អាយុ ២១ ឆ្នាំ រូបនោះ នាពេលនោះ នឹងត្រូវពិបាកជ្រើសរើសរវាងអ្នកបច្ចុប្បន្ន និងអ្នកដំបូង ។
៣ នាក់ក្នុងចំណោមពួកគេ បាននិយាយអំពីស្ថានភាពទំនាក់ទំនងរបស់ពួកគេ និងដោះស្រាយបញ្ហាដែលពួកគេកំពុងមាន ។ នារីទី១ឈ្មោះ Jun Tang អាយុ ២០ ឆ្នាំ ចង់បានបុរសនោះត្រឡប់មកវិញយ៉ាងអន្ទះអន្ទែង ប៉ុន្តែ ត្រូវនារីទី២ឈ្មោះ Rong Tsao អាយុ ២២ ឆ្នាំ រារាំងមិនអនុញ្ញាតឲ្យគាត់ទៅយ៉ាងដូច្នេះឡើយ ។ នៅក្នុងជម្លោះដ៏ក្តៅគគុក, អតីតមិត្តស្រីនោះ ក៏បានលោតចុះទឹកទឹកទន្លេព្រោង ដើម្បីបង្ហាញទំហំនៃសេចក្តីស្រលាញ់ដែលនាងនៅតែមានចំពោះគាត់ ។ នាងបន្ទាប់មក ក៏បានហៅបុរសនោះចុះមកជួយនាងផង! ។
ដោយភ័យខ្លាចថា អតីតមិត្តស្រីនោះនឹងទទួលបានការចាប់អារម្មណ៍ នូវអ្វីដែលនាងកំពុងចង់បានបែបនេះ, នាង Tsao (ស្រីស្នេហ៍បច្ចុប្បន្ន) ក៏បានសម្រេចចិត្តលោតចូលទឹកតាម និងស្នើសុំមិត្តប្រុស ចុះមកជួយសង្គ្រោះនាងផងដែរ ។ ក្នុងកាលៈទេសៈបែបនេះ តើ Wu Hsia នឹងត្រូវជួយអ្នកណា? ពិតមែនហើយ គាត់បានលោតចុះ និងជួយសង្គ្រោះអ្នកបច្ចុប្បន្ន ។ នៅពេលនោះ ម្នាក់បាននិយាយចេញថា៖ «ប្រសិនអ្នកត្រូវជ្រើសរើសរវាងអ្នកមុន និងអ្នកបច្ចុប្បន្ន ចូរជ្រើសរើសអ្នកបច្ចុប្បន្នចុះ ។ ព្រោះប្រសិនអ្នកពិតជាស្រលាញ់អ្នកទី១ នោះអ្នកនឹងមិនលង់ស្នេហ៍នឹងមនុស្សម្នាក់ទៀតឡើយ» ។ Wu បាននាំ Rong Tsao ទៅកាន់មន្ទីរពេទ្យ បន្ទាប់ទទួលរងរបួសស្រាល ។
យោងតាមប៉ូលីសដែលទទួលខុសត្រូវចំពោះហេតុការណ៍នេះ Wu បានទូរស័ព្ទហៅបងប្រុសរបស់គាត់ និងបានប្រាប់គាត់ឲ្យមកជួយសង្គ្រោះអតីតមិត្តស្រី ។ ភ្លាមៗនោះ បងប្រុសរបស់គាត់ក៏បានហៅក្រុមពន្លត់អគ្គីភ័យ មកកាន់កន្លែងកើតហេតុ ហើយពួកគេក៏បានជួយសង្គ្រោះ Jun ពីក្នុងទឹកដោយសុវត្ថិភាព ដោយពុំមានរងរបួសនោះទេ ៕ ចន្ទី