ជើងហោះហើរពីសិង្ហបុរីទៅហុងកុងនៅថ្ងៃទី ២២ ខែវិច្ឆិកា ត្រូវបានលក់អស់នៅថ្ងៃពុធ (១១ វិច្ឆិកា) ជាច្រើនម៉ោងបន្ទាប់ពីក្រសួងដឹកជញ្ជូនសិង្ហបុរី បានប្រកាសពីកាលបរិច្ឆេទចាប់ផ្តើម នៃការធ្វើដំណើរតាមផ្លូវអាកាចសរវាងទីក្រុងទាំងពីរ។
ការត្រួតពិនិត្យលើជើងហោះហើរហ្គូហ្គោល (Google Flights ) នៅម៉ោងប្រហែល ៤ រសៀលបានបង្ហាញថា មិនមានកន្លែងអង្គុយទេនៃជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍សឹង្ហបុរី (SIA) ឬ កាថេយប៉ាស៊ីហ្វិក (Cathay Pacific) នៅថ្ងៃទី ២២ ខែវិច្ឆិកាថ្ងៃអាទិត្យទេ។
ចាប់ពីថ្ងៃទី ២២ ខែវិច្ឆិកា អ្នកធ្វើដំណើរតាមជើងហោះហើរ ក្នុងគម្រោងធ្វើដំណើរប្រកដោយសុវត្ថិភាពរវាងប្រទេសសិង្ហបុរីនិងហុងកុង នឹងមិនចាំបាច់ត្រូវ ដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះឡើយ – ការបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរ បន្ទាប់ពីមានការត្រួតពិនិត្យព្រំដែនយ៉ាងតឹងរ៉ឹងរាប់ខែ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ។ ថ្ងៃទី ២២ ខែវិច្ឆិកាក៏ជាថ្ងៃទី ២ នៃថ្ងៃឈប់សម្រាកសាលាបញ្ចប់ឆ្នាំនៅប្រទេសសិង្ហបុរីផងដែរ។
សម្រាប់ការចាប់ផ្តើមនេះ វានឹងមានតែការហោះហើរក្នុងកម្រោង ការធ្វើដំណើរប្រកបដោយសុវត្ថិភាពតែក្នុងមួយជើង ក្នុងមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែនេះនឹងកើនឡើងបន្តិចម្តង ៗ ។ អ្នកដំណើរត្រូវធ្វើតេស្តអវិជ្ជមានលើកូវីដ១៩ ក្នុងរយៈពេល ៧២ ម៉ោងមុនពេលចេញដំណើរ។
តម្លៃនៅលើគេហទំព័ររបស់ក្រុមហ៊ុន អាកាសចរសិង្ហបុរី (SIA) បានឲ្យដឹងថាតម្លៃកៅអីធម្មតាដែលចេញនៅថ្ងៃទី ២២ ខែវិច្ឆិកាបានកើនឡើងជាលំដាប់ពីប្រហែល ៨០០ ដុល្លារសិង្ហបុរីនៅម៉ោង ១០ ព្រឹកថ្ងៃពុធដល់ជាង ១១០០ ដុល្លារសិង្ហបុរីនៅម៉ោងប្រហែល ៣ រសៀល។
យោងតាមតារាងតម្លៃនៅលើជើងហោះហើរ Google Flights បានឲ្យដឹងថាតម្លៃរបស់ SIA បានវិលត្រឡប់ទៅរកតម្លៃកៅអីធម្មតារវាងទីក្រុងទាំងពីរវិញដែលមានចាប់ពី ៣១៤ ដុល្លារទៅ ៥៣៣ ដុល្លារសិង្ហបុរីសម្រាប់សប្តាហ៍នេះដែលចាប់ផ្តើមពីថ្ងៃទី ១៤ ខែវិច្ឆិកា៕
ដោយ៖CEN