Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលា​ការចេញ​ដីកាឃុំខ្លួន​អ្នកកាសែត​ម្នាក់ ដាក់ពន្ធនាគារ ពាក់ព័ន្ធ​ករណី​ដឹកឈើ​ខុសច្បាប់​

​ស្ទឹងត្រែង​៖ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង បានសម្រេច​ឃុំខ្លួន​បុរស​អ្នកកាសែត​ម្នាក់ ពាក់ព័ន្ធ​ករណី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ដាក់​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

​គួររំលឹកថា អ្នកកាសែត​ម្នាក់ ត្រូវបាន​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ក្នុងពេល​ចុះបង្ក្រាប​រថយន្ត​កាមរី​ឆ្លាម ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង នៅ​ម៉ោងជាង ២​រសៀល ថ្ងៃទី​១២ វិច្ឆិកា ឆ្នាំ​២០២០​។​
រថយន្ត​កាមរី​ឆ្លាម បាន​ដឹកឈើ​ប្រណីត និង​ប្រភេទ​ឈើ​កម្រ​ក្រញូង ពី​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ក្នុង​បំណង​យក​លក់​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ តាម​កំណាត់​ផ្លូវជាតិ​លេខ ៧​។ សមត្ថកិច្ច​បាន​ដេញ​ស្ទាក់​តាំងពី​ចំណុច​ដុង​ក្រឡ រហូតដល់​ត្រង់ចំណុច​មុខ​វត្ត​អូរ​ព្រះ ស្ថិតក្នុង​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ទើប​ចាប់បាន​។​

​នៅក្នុងពេល​ចុះបង្ក្រាប​ឈើ​នោះ បុរស​ម្នាក់​បើករថយន្ត​ដឹកឈើ បើក​ប៉ះ​រថយន្ត​សមត្ថកិច្ច​អស់​៣​គ្រឿង​ផង​។​

​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ ខេត្តស្ទឹងត្រែង សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ និង​រដ្ឋបាល​ព្រៃឈើ បង្ក្រាបបាន រថយន្ត​កាមរី​ឆ្លាម ពណ៌​ស្លែ ពាក់​ផ្លាកលេខ កំពង់ស្ពឺ 2A-0225 ។

​អ្នកបើកបរ​រថយន្ត ដឹកឈើ​ឈ្មោះ តាន សុភ័ក្ត្រ ជា​ជំនួយ​ការនិពន្ធ​នាយក របស់​អង្គភាព​សារព័ត៌មាន​មួយ​ក្នុងស្រុក ដែល​ឈរជើង​យក​ព័ត៌មាន នៅក្នុង​ខេត្តក្រចេះ​។​

​ក្រោយ​ការឃាត់ខ្លួន ជនសង្ស័យ​រួមជាមួយ​រថយន្ត​ដឹកឈើ​ក្រញូង ត្រូវបាន​បញ្ជូន​មកកាន់ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ។​
ក្រោយពី​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ខេត្តស្ទឹងត្រែង កសាង​សំណុំរឿង ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដល់ដៃ​តុលាការ​មក​។ នៅ​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត បានសម្រេច​ឃុំខ្លួន បុរស​កាន់​កាត​សារព័ត៌មាន ពីបទ​ប្រមូល និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ មាន​ដោយ​កម្រ​ដោយ​គ្មាន​លិខិតអនុញ្ញាត​ព្រៃឈើ​៕ ដោយ​៖​សុខុម​

×