ភ្នំពេញ ៖ ជនសង្ស័យមានគ្នាពីរនាក់បានជិះម៉ូតូតាមពីក្រោយស្ត្រីម្នាក់ ដែលកំពុងជិះលើកង់បីឃើញឱកាសល្អ ក៏ឆក់កាបូបយកបានហើយ តែរត់មិនផុតត្រូវប្រជាពលរដ្ឋដេញវាយប្រតាយប្រតប់ រួចក៏ជនសង្ស័យទុកម៉ូតូចោលរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ៣ និង ០០ នាទីល្ងាចថ្ងៃចន្ទទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ត្រង់ចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីស្ត្រីជនរងគ្រោះ បានបញ្ជាក់ថា មុនពេលកើតហេតុខ្លួនបានចេញពីផ្ទះជិះម៉ូតូកង់បីបម្រុងនឹងទៅធ្វើការ
ខណៈមកជិតដល់ចំណុចកើតហេតុក៏លេចមុខជនសង្ស័យគ្នាពីរនាក់ ជិះម៉ូតូម៉ាកនិចមួយគ្រឿង ដែលពាក់ផ្លាកលេខ ភ្នំពេញ 1IG 2925 ឌុបគ្នាពីនាក់ជិះតាមក្រោយ ស្រាប់តែឃើញឱកាសល្អ ក៏ទាញយកកាបូបពីជនរងគ្រោះបាន តែភ្លាមៗនោះក៏ត្រូវ បានកម្លាំងសមត្ថកិច្ចខាងក្រសួង ក៏ដូចជាប្រជាពលរដ្ឋបានដេញតាមរួចប្រតាបប្រតប់គ្នា ហើយជនសង្ស័យក៏ទុកម៉ូតូចោលរួចរត់គេចខ្លួនបាត់ស្រមោលទៅ។
ប្រភពបន្ថែមពីជនរងគ្រោះបានបញ្ជាក់ប្រាប់ សារព័ត៌មាន CEN ថា លុយនៅក្នុងកាបូបមានតែ ២០០០០ រៀលគត់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏ចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចក៏ធ្វើការសាកសួរទៅលើនារីជនរងគ្រោះ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា គាត់អត់មានបាត់បង់នូវទ្រព្យសម្បត្តិអីទេ ត្រូវបានប្រជាពលរដ្ឋជួយដេញតាម និងយកកាបូបមកឲ្យវិញ។
សមត្ថកិច្ចក៏បានយកម៉ូតូទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទីមួយ ដើម្បីរក្សាទុកនិងរិះរកមុខសញ្ញា ហើយឲ្យស្ត្រីជាជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង។
តែស្ត្រីរងគ្រោះ គាត់មិនបានដាក់ពាក្យបណ្ដឹងទេ ព្រោះដោយសារតែគាត់អត់មានបាត់បង់របស់ ហើយគាត់ប្រញាប់ទៅធ្វើការរួចក៏ធ្វើដំណើរចេញបាត់ទៅ៕ដោយ៖ សា មេត