ស្ទឹងត្រែង៖ ហេតុការណ៍គួរឱ្យសង្វេគណាស់ក្មេងស្រី ២ នាក់ បានលង់ទឹកស្រះបណ្ដាលឲ្យម្នាក់ស្លាប់ រីឯម្នាក់ទៀតត្រូវគេឃើញទាន់ជួយសង្គ្រោះ។
របាយការណ៍របស់អធិការនគរបាលស្រុកបុរីអូរស្វាយសែនជ័យ បាបបញ្ជាក់ថា ក្មេង២នាក់លង់ទឹក បណ្ដាលឱ្យស្លាប់ម្នាក់ និងត្រូវបានគេជួយសង្គ្រោះវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។
ករណីនោះបានកើតឡើង នៅចំណុចស្រះទឹកក្រោយផ្ទះចម្ងាយប្រមាណ ៣០ ម៉ែត្រ ទំហំ ១០ គុណ ២០ម៉ែត្រ និងជម្រៅប្រមាណ ៣ម៉ែត្រ នៅភូមិ.ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
ក្មេងស្រីលង់ទឹក ១.ឈ្មោះ ធន់ ស្រីណា អាយុ ២ឆ្នាំ សង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង ២.ឈ្មោះ ស៊ុ លីដា អាយុ ៣ឆ្នាំ លង់ទឹកបណ្ដាលឲ្យស្លាប់ អ្នកទាំងពីររស់នៅភូមិ.ឃុំកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានមួយបានប្រាប់ឲ្យដឹងថា ក្មេងស្រីទាំង២នាក់ បានទៅលេងទឹកស្រះ ខណៈពេលចេញទៅធ្វើការងារបាត់ទៅផ្ទះ ហើយត្រូវអ្នកភូមិឃើញលង់ទឹក ក៏ជួយទាន់សង្គ្រោះបានម្នាក់បញ្ជូនមកកាន់មន្ទីរពេទ្យ។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រោយពីបានទទួលព័ត៌មានកម្លាំងជំនាញ បានចុះដល់ទីតាំងកើតហេតុ ហើយបានបង្កើតគណៈករណីពិនិត្យសព ដោយមានការចូលរួមមន្ត្រីប៉ុស្តិ៍ប៉ុស្តិ៍អូរស្វាយ គ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង និងលោក មេភូមិឫទ្ធីសែនជ័យមួយ ។ ដោយមានការអនុញ្ញាតពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងខេត្ត។ ឆ្លងតាមការពិនិត្យ សពពុំមានស្លាកស្នាមអ្វីទេ ឃើញមានទឹកហូរចេញតាមច្រមុះ ព្រមទាំងការបំភ្លឺរបស់សាក្សី និងការពិនិត្យ របស់គ្រូពេទ្យ យើងសន្និដ្ឋានថា ឈ្មោះ ស៊ុ លីដា ពិតជាលង់ទឹកបណ្ដាលឲ្យស្លាប់ពិតប្រាកដមែន ។ ដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញា យើង ក៏បានប្រគល់សាកសពជូនសាច់ញាតិបងប្អូនធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖សុខុម