ពាក្យថាសេដ្ឋីមួយម៉ាត់ គឺមិនមែនអ្នកណាៗចេះតែធ្វើបាននោះទេ ខណៈមនុស្សភាគច្រើនធ្វើការរកស៊ីរាប់ឆ្នាំ និងស្ទើរពេញមួយជីវិត សឹងមិនចង់សល់លុយផង។ តែក៏មានអ្នកខ្លះ បានឈានដល់គោលដៅយ៉ាងឆាប់ ដោយសារតែឱកាសមានបានមួយរំពេច ឬ កក្តាផ្សេងទៀត។
ជាក់ស្តែង ដូចបុរសម្នាក់នេះនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានក្លាយជាសេដ្ឋីមួយរំពេច បន្ទាប់ពី «សំណាង» មួយបានធ្លាក់ពីលើមេឃ ចំពីលើផ្ទះរបស់គាត់។
នេះបើយោងតាម Tribun News បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ Josua Hutagalung អាយុ ៣៣ ឆ្នាំ មកពី North Sumatera បានក្លាយជាសេដ្ឋី បន្ទាប់ពីគាត់បានលក់អាចម៌ផ្កាយ១ដុំ ដែលធ្លាក់មកលើផ្ទះរបស់គាត់ក្នុងតំម្លៃ ៧,៦ លានវីងហ្គីដ (ស្មើនឹងប្រហែល ២ លានដុល្លារ) ទៅឲ្យអ្នកឯកទេសផ្នែកឧតុនិយមនៅកោះបាលីឈ្មោះ Jared Collins។
Josua បានប្រាប់ថា អាចម៌ផ្កាយដ៏មានតម្លៃនេះ បានធ្លាក់តាមដំបូលផ្ទះរបស់គាត់ ហើយបាចុះចតចម្ងាយ ១៥ សង់ទីម៉ែត្រ នៅលើដីជាប់ផ្ទះរបស់គាត់។
អាចម៍ផ្កាយនេះត្រូវបានគេនិយាយថា មានអាយុកាលប្រហែលជាង ៤ កោដិឆ្នាំ ហើយត្រូវបានគេចាត់ថ្នាក់ជាស៊ីណុសស៊ីនដ្រីតដែលជាប្រភេទថ្មកម្ររកឃើញ។ អាស្រ័យលើទំហំរបស់វាវា អាចលក់បានរហូតដល់ ៧.៥៩ លានរីងហ្គីត ឬ ៣.៥១៤ រីងហ្គីត ក្នុងមួយក្រាម។ ហើយអាចម៍ផ្កាយមានលោហធាតុពីលំហដែលអាចលក់បានក្នុងតម្លៃ ៤,១០៥ រីងហ្គីដក្នុងមួយក្រាម។
លោក Josua បានចែករំលែកថា អាចម៍ផ្កាយដែលគាត់បានរកឃើញនេះ គឺមានទំងន់ ២,១ គីឡូក្រាម វានៅល្អស្អាត និងនៅតែក្តៅជាប់ ហើយក៏របកផងដែរនៅពេលប៉ះ៕ ដោយ៖ លឹម ហុង