វីដេអូមួយបង្ហាញពីសកម្មភាពស្រីស្អាតម្នាក់ កំពុងត្រូវបានមិត្តភក្តិកោសខ្យល់ឲ្យ ហើយជាលទ្ធផលឃើញថា ពិតជាខ្យល់មិនធម្មតា បានធ្វើឲ្យអ្នកទស្សនាឃើញហើយញាក់សាច់គ្រប់ៗគ្នាតែម្តង។
តាមរយៈវីដេអូបង្ហោះ សាម៉ីខ្លួនដែលមានគណនីហ្វេសប៊ុកឈ្មោះ Kanha Love បាននិយាយបន្លប់ការឈឺចាប់ទាំងហួសចិត្តខ្លួនឯងថា «មើលឲ្យហើយណាបងប្អូន នេះហើយជាលទ្ធផលផឹកលុះក្ស័យ អូយផឹកឆ្ងាញ់ណាស់អាដំបូង ដល់ពេលអាចុងក្រោយ អូយឈឺ….»។
យ៉ាងណាមិញ លទ្ធផលខ្យល់មិនដឹងប៉ុន្មានរយឆ្នាំនេះផងដែរ បើតាម Kanha Love បានសរសេរបញ្ជាក់ប្រាប់ឲ្យដឹងថា «ឈឺហេីយបងៗ យប់មិញខួបកំណើតគេហ្នឹងកញ្ញា…យប់មិញកម្មវិធី birthday»។
ក្រោយពីបានឃើញបែបនេះ ក៏មានហ្វេនៗបានចូលខមិនលេងសើចថា៖ «សាហាវ, ឈប់ផឹកហើយពេលឈឺ តែពេលជាភ្លេចបាត់, ខូចសាច់អស់ហើយអូនអើយ»៕ ដោយ៖ លឹម ហុង