Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទណ្ឌិត​ម្នាក់​ជាប់ចោទ​ពីបទ​ជួញដូរ​គ្រឿងញៀន​នៅសល់តែ​៧​ខែ​ទៀត​រួចហើយ​ទោស បាន​ស្លាប់ ពេល​បញ្ជូន​មកដល់​ម​ន្ទីរ​ពេទ្យ​ខេត្តស្ទឹងត្រែង​

​ស្ទឹងត្រែង ៖ ទណ្ឌិត​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ម្នាក់​បាន​ស្លាប់ ក្រោយ​ដឹក​ចេញពី​ពន្ធនាគារ ទៅដល់​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ឲ្យ​ដឹងថា ទណ្ឌិត​ឈ្មោះ​សេក សុភ័ក្ក ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត នៅ​ឃុំ​ត្រពាំង​ថ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។ ត្រូវបាន​តុលាការខេត្ត​ស្ទឹងត្រែង កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៦​ឆ្នាំ​និង​៦​ខែ ពីបទ​ជួញដូរ​ថ្នាំញៀន​។​
​ជនជាប់ចោទ​ត្រូវបាន​អនុវត្ត​ទោស​របស់​ខ្លូន​ជាង​៥​ឆ្នាំ​ហើយ នៅសល់តែ​៧​ខែ​ទៀត​ប៉ុណ្ណោះ នឹង​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​។​

​លោក អ៊ុក មឿ​ន នាយការិយាល័យ​កោសល្យវិច័យ​និង​បច្ចេកទេស​​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹងថា ដោយមាន​ការចូលរួម​ពិនិត្យ​ជាមួយ​លោក​វេជ្ជបណ្ឌិត ហុង ហៃ និង កញ្ញា​វេជ្ជបណ្ឌិត​ញឹម ចាន់​លក្ខិណា បាន​បញ្ជាក់ថា ជនរងគ្រោះ​គឺ​ស្លាប់​ដោយសារ​គាំងបេះដូង​៕ ដោយ​៖​សុខុម​

×