Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បូកសរុប​លទ្ធផល​ការងារ​ប្រចាំខែ​វិច្ឆិកា និង​លើក​ទិសដៅ​ការងារ​ខែធ្នូ ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្តស្វាយរៀង

​ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​នា​ព្រឹក​ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ បូកសរុប​លទ្ធផល​ការងារ​ប្រចាំខែ​វិច្ឆិកា និង​លើក​ទិសដៅ​ការងារ​ខែធ្នូ ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្តស្វាយរៀង ។​

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​មាន លោក លោកស្រី​ជា អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក​សកលវិទ្យា​ធិ​ការ​សាកលវិទ្យាល័យ​ស្វាយរៀង លោក លោកស្រី ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង​/​ស្រុក​ទាំង​៨ លោក លោកស្រី នាយក​ទីចាត់ការ​/​ប្រធាន​អង្គភាព​សាលាខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ លោក​អភិបាលខេត្ត បាន​ថ្លែង​នូវ​ការ អរគុណ​ចំពោះ​កងកម្លាំង​មាន​សមត្ថកិច្ច គណៈបញ្ជាការ​ឯកភាព ក្រុង ស្រុក និង​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​បាន​យកចិត្តទុកដាក់​ក្នុងការ​ថែរក្សា​សុខសន្តិភាព សន្តិសុខ​សណ្តាប់​សង្គម ជូន​ដល់​ប្រជាពលរដ្ឋ​។​

​លោក អភិបាលខេត្ត​ក៏បាន​ធ្វើការ​ជំរុញ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចខាងក្រោម​៖ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​គាំទ្រ​ដល់​ការចូលរួម​ប្រមូល​ផល​ស្រូវ​របស់ ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា ។ មន្ទីរ​កសិកម្ម និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវធ្វើ​ការពិនិត្យ​តាមដាន គាំទ្រ និង​ជំរុញ​ការដាំដុះ​ឡើងវិញ​ឲ្យ​ចំ​ទិសដៅ នូវ​គ្រាប់ពូជ​ដំណាំ និង​ពូជស្រូវ​ដែល​រដ្ឋបាលខេត្ត បានធ្វើ​ការចែកជូន ដល់​ប្រជាពលរដ្ឋ​នាពេល​កន្លងទៅ​ថ្មីៗ​នេះ​។ បន្ត​រឹតបន្តឹង​ការអនុវត្ត​វិធានការ បង្ការ​ទប់ស្កាត់​ការឆ្លង​រីករាយ​ដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជាពិសេស​ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​ប្រជាពលរដ្ឋ​មកពី​ក្រៅប្រទេស​ឲ្យ​បាន​ម៉ត់ចត់ និង​តឹងរឹង​បំផុត ស្របតាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។ អភិបាលក្រុង ស្រុក ត្រូវ​បន្ត​ផ្សព្វផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ ក្នុងការ​ជំរុញ​ការបង់ពន្ធ​ជូន​រដ្ឋ​ឱ្យបាន​ទាន់ពេលវេលា​។ បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ការទប់ស្កាត់​ការជួញដូរ នឹង​ប្រើប្រាស់​គ្រឿងញៀន​ឲ្យ​មាន​ប្រសិទ្ធភាព​៕​ដោយ​៖ វ៉ៃ​កូ​

×