ភ្នំពេញ ៖ មេបញ្ជាការកងរាជអាវុធហត្ថស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវបានអគ្គមេបញ្ជាការរដ្ឋានព្យួរតួនាទី និងឱ្យសមត្ថកិច្ចតុលាការចាត់វិធានការតាមនីតិវិធីច្បាប់ ក្រោយបង្កជម្លោះជាមួយពលរដ្ឋបណ្ដាលឲ្យពិការភាព។
អគ្គមេបញ្ជាការរដ្ឋានសេចក្តីសម្រេច ស្តីពីការព្យួរមុខតំណែងយោធិន នៃកងយុទ្ធពលខេមរភូមិន្ទចុះហត្ថលេខាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្រេចព្យួរមុខតំណែងវរសេនីយ៍ត្រី សុខ រិទ្ធី អត្តលេខ០៣២៣៣០ មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកសេសាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីទុកជូនសមត្ថកិច្ចតុលាការ ចាត់ការតាមនីតិវិធី។
ករណីព្យួរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថស្រុកខាងលើនេះ បន្ទាប់ពីមានជម្លោះវាយ ទៅលើបុរសម្នាក់ បណ្ដាលឱ្យពិការភ្នែក នៅចំណុចសួនច្បារក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីកន្លងទៅថ្មីៗនេះ៕ដោយ៖បញ្ញាស័ក្តិ