Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដុតបំផ្លាញ​អាវុធ​កែច្នៃ និង​ឧបករណ៍​បទល្មើស​ធន​ធាន​ធម្មជាតិ ក្រោយពី​បង្ក្រាបបាន​

​ស្ទឹងត្រែង​៖ វត្ថុតាង​បម្រើឱ្យ​បទល្មើស​ធនធានធម្មជាតិ​ក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ និង​ឧទ្យាន​ជាតិ​វិ​រ​ជ័យ​ភូមិសាស្ត្រ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ត្រូវបាន​អាជ្ញាធរខេត្ត ក្រសួងបរិស្ថាន ធ្វើ​ការដុត​កម្ទេចចោល កាលពី​រសៀល​ថ្ងៃទី​២៦ ខែវិច្ឆិកា​ឆ្នាំ​២០២០ នៅ​ស្នាក់ការ​ឧទ្យាន​ជាតិ​វិ​រ​ជ័យ ស្ថិតក្នុង​ភូមិ​សៀម​ប៉ាង ឃុំ​សេកុង​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ក្រោម​វត្តមាន​ឯកឧត្តម ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ​ប្រការ​ក្រសួងបរិស្ថាន និង​លោក ញ៉ែម សារី អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង និង​មានការ​ចូលរួម​ពី​អ្នកពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត​។​

​ឯកឧត្តម ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ​ប្រការ​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍ថា ការដុត​បំផ្លាញចោល​នូវ​អាវុធ​កែច្នៃ និង​ឧបករណ៍​បទល្មើស​ធន​ធាន​ធម្មជាតិ​នេះ មិនមែន​ជាការ​គម្រាម​កំហែង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ភ័យខ្លាច​នោះឡើយ ប៉ុន្តែ​ជា​បង្ហាញ​ឲ្យ​ឃើញ​ពី​ការសហការ​របស់​ប្រជាពលរដ្ឋ ក្នុងការ​ប្រគល់​អាវុធ​កែច្នៃ និង​ឧបករណ៍​បម្រើ​បទល្មើស​ធន​ធម្មជាតិ​ដល់​អាជ្ញាធរ ដើម្បី​ចូលរួម​ថែរក្សា​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​ឲ្យ​នៅ​គង់វង្ស ជាពិសេស​តំបន់​ការពារ​ធនធានធម្មជាតិ​និង​ឧទ្យាន​ជាតិ​។​

​លោក​បន្តថា យើង​ត្រូវមាន​មនសិការ​ស្រឡាញ់​បរិស្ថាន​និង​ធនធានធម្មជាតិ និង​ត្រូវ​យល់ថា​អាវុធ​កែច្នៃ រួមទាំង​ឧបករណ៍​បទល្មើស​ទាំង​នេះ ជា​ឧបករណ៍​ខុសច្បាប់​ដែល​មិនត្រូវ​មកប្រើប្រាស់​បានឡើយ ព្រោះ​វា​គ្រោះថ្នាក់​ដល់​ធនធានធម្មជាតិ​។ ជាមួយគ្នានេះ លោក​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ ដែលមាន​អាវុធ​កែច្នៃ​និង​ឧបករណ៍​កែច្នៃ​ល្មើ​ច្បាប់ សូម​យកមក​ប្រគល់ជូន​ដល់​អាជ្ញាធរ ជៀសវាង​ពាក់ព័ន្ធ​និង​បទល្មើស​។​

​លោក​អេង ភិ​រ៉ុង ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង បាន​និយាយថា ឧបករណ៍​បទល្មើស​ដែល​រឹបអូស​បាន​ទាំងនោះ រួមមាន​អាវុធ​កែច្នៃ​ចំនួន​២៥៦​ដើម ខ្សែ​អន្ទាក់​ចំនួន ៣.៥៣១​ខ្សែ ឧបករណ៍​ឆក់ ចំនួន​៨១ គ្រឿង មង​ទាក់​សត្វ​ចំនួន ១២៧​ត្បូង ស្មើ​ស​៧៤១០​ម៉ែត្រ​។

​លោក​បន្តថា ដោយឡែក​ចំពោះ​ឧបករណ៍ និង​អាវុធ​កែច្នៃ​ខុសច្បាប់ ដែល​ត្រូវ​ដុតបំផ្លាញ​ចោល នៅ​ស្នាក់ការ​ឧទ្យាន​ជាតិ ស្រុក សៀម​ប៉ាង​នេះ មាន អាវុធ​កែច្នៃ​ចំនួន​៩៧​ដើម ខ្សែ​អន្ទាក់​ចំនួន ២.៥០០​ខ្សែ ឧបករណ៍​ឆក់ ចំនួន​១០​គ្រឿង មង​ទាក់​សត្វ​ចំនួន ១២៧​ត្បូង ស្មើ​ស​៦.៣៥០​ម៉ែត្រ​។ ហើយ​វត្ថុតាង​ដែល​ត្រូវ​ដុត​ជា​បន្តទៀត នៅ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់​វិញ មាន អាវុធ​កែច្នៃ​ចំនួន​១៥៩​ដើម ខ្សែ​អន្ទាក់​ចំនួន ៩៦៩​ខ្សែ ឧបករណ៍ ឆក់ ចំនួន​៧១​គ្រឿង មង​ទាក់​សត្វ​ចំនួន ១.០៦០​ម៉ែត្រ​៕ ដោយ​៖​សុខុម​

×