ភ្នំពេញ៖ នេះជាការលើកឡើងរបស់លោកជំទាវ ប៊ុន ពុទ្ធី ,អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងសិក្ខាសាលាលើកកម្ពស់ការយល់ដឹង អំពីការអនុវត្តក្រមប្រតិបត្តិ សម្រាប់ការរាយការណ៍អំពីហិង្សាលើស្ត្រី ធ្វើឡើងនៅទីស្តីការក្រសួងកិច្ចការនារី ដោយមានការចូលរួមពីតំណាងក្រសួងព័ត៌មាន ក្លឹបអ្នកសារព័ត៌មានកម្ពុជា ស្ថានទូតបារាំង អង្គការសង្គមស៊ីវិលនិងអ្នកសារព័ត៌មាន ។
ថ្លែងទៅកាន់អ្នកចូលរួមលោកជំទាវ អនុរដ្ឋលេខា បានបញ្ជាក់ថា សិក្ខាសាលាមានគោលបំណងរួមគ្នាផ្តល់សារដល់សាធារណជន ក្នុងការជួយគ្នាទប់ស្កាត់អំពើហិង្សាលើស្ត្រីជនរងគ្រោះ ឲ្យទទួលបាននូវភាពយុត្តិធម៌និងលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធ ក្នុងការជួយដល់ជនរងគ្រោះដោយគ្មានការរើសអ៊ើងនិងអនុវត្តច្បាប់ ហើយបញ្ជាក់យ៉ាងច្បាស់ថា ពួកគាត់នឹងមិនក្លាយជាជនរងគ្រោះបន្ថែមទៀត។ លោកជំទាវសង្កត់ធ្ងន់ថា ”គ្មានវប្បធមលើកលែងទោសលើជនល្មើសឬអ្នកប្រព្រឹត្តអំពើហិង្សា”ឡើយ។
ឯកឧត្តម អ៊ុក គឹមសេង,រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា គោលបំណងរបស់ក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ដែលមានរួមគ្នាបង្កើតក្រមសីលធម៌នេះ ដើម្បីផ្សព្វផ្សាយដល់អ្នកសារព័ត៌មាន ដែលបានចូលរួមនិងជួយផ្សាយបន្តដល់អ្នកកាសែត មិនបានចូលរួមបានដឹងពីការផ្សាយព័ត៌មាន ពីការអំពើហឹង្សាលើស្ត្រីកាន់តែច្បាស់។
ឯកឧត្តម ឡូរ៉ង់ លេខារងទី១ ស្ថានទូតបារាំង បានបញ្ជាក់ថា អំពើហិង្សាលើស្ត្រីក្នុងឆ្នាំ២០២០ មានការកើនឡើង ខណៈពេលការរីករាលដាលជំងឺកូវីដស្ត្រីស្ថិតនៅក្នុងផ្ទះ។ ជាគោលការទូតរបស់ប្រទេសបារាំងលើកលម្ពស់ ចំពោះការការពារអំពើហិង្សាលើស្ត្រីនិងការសិទ្ធិសិទ្ធិស្ត្រី ការពារសិទ្ធិផ្លូវភេទនិងសិទ្ធិក្នុងការបន្តពូជ។
លោកហម រស្មី,ប្រធានអង្គការអាសិនប្លែន បានថ្លែងថា តាមការស្រាវជ្រាវ១៣៤ករណី មានប្រមាណ៥៩ករណី ជាអំពើហិង្សាលើស្ត្រី, ជាង៣០ករណីលើកកុមារ, ក្នុងនោះប្រមាណ៥០%ករណីរំលោភសេពសន្ថវៈ និងមានប្រមាណ៧០%ជនលើសត្រូវបានចាប់ខ្លួន។ ហើយលោកសង្កត់ធ្ងន់ថា ”មិនមានព័ត៌មានពីការផ្តន្ទាទោសជនល្មើសទេ”។ ដោយឡែកកម្មការិនី១នាក់ ក្នុងចំណោម៣នាក់ត្រូវបានបៀតបៀនកេរ្តិ៍ខ្មាស, ស្ត្រីពិការ១នាក់ក្នុងចំណោម៤នាក់ ត្រូវបានគេបង្ខំរួមភេទ, ចំពោះបុរសវិញ(អាយុពី១៨ដល់៤៨ឆ្នាំ)១នាក់ ក្នុងចំណោម៥នាក់បានធ្លាប់រំលោភគេ៕ដោយ៖CEN