Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ថ្ងៃទី​១៥​ធ្នូ ប្រកាស​សាលក្រម​សំណុំរឿង ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី

​ភ្នំពេញ​: នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ខាងមុខនេះ តុលាការខេត្ត​មណ្ឌលគិរី នឹង​ប្រកាស​សាលក្រម លើ​សំណុំរឿង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តមណ្ឌលគិរី លោក យន់ សា​រ៉ោ​ម​ពាក់ព័ន្ធ​ករណី​ឈូសឆាយ រំលោភ​យក​ដីព្រៃ​សហគមន៍​ដែនជម្រកសត្វព្រៃ​កែវ​សីមា ស្ថិតនៅ​ភូមិ​ស្រែ​អ៊ី សង្កាត់​រម្យ​នា ក្រុង​សែន​មនោ​រម្យ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​អស់​២៣​ហិកតា​។

​ការប្រកាស​សាលក្រម​នៅ​ថ្ងៃទី​១៥ ខែធ្នូ គឺ​បន្ទាប់ពី​តុលាការខេត្ត​មណ្ឌលគិរី បាន​លើកយក​សំណុំរឿង មិន​ប្ដឹង បរិហារ​បទឧក្រិដ្ឋ​ឬ​បទមជ្ឈិម ដោយ​អ្នករាជការ​សាធារណៈ​ជាអាទិ៍ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ភូមិ​ស្រែ​អ៊ី សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ ដែលមាន​លោក​យន់ សា​រ៉ោ​ម​ប្រធាន​មន្ទីរ អភិវឌ្ឍន៍ជនបទ​ខេត្តមណ្ឌលគិរី ជា​ជនជាប់ចោទ​មក​បើកសវនាការ​ជំនុំជម្រះ នៅ​រសៀល​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ។

សវនាការ​នេះ​មាន​លោក ញាណ សុវណ្ណ ជា​ចៅក្រម​ជំនុំជម្រះ លោក មាស វ​ឌ្ឍ​នា​ជា​តំណាង​អយ្យការ និង លោក ឃិន ចាន់​រ័ត្ន ជា​ក្រឡាបញ្ជី​សវនាការ ។ ក្រោយ​ការសួរដេញដោល​ជន​ជាប់​ពាក់ព័ន្ធ និង​សាក្សី​តែ​អវត្តមាន លោក យន់ សា​រ៉ោ​ម​តាម​នីតិវិធី​រួចហើយ តុលាការ​បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ ។

​ការចោទប្រកាន់ លោក យន់ សា​រ៉ោ​ម ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តមណ្ឌលគិរី បាន​កើតឡើង​បន្ទាប់ពី​មាន​ពាក្យបណ្តឹង បណ្ដឹង​ជាច្រើន​បាន​ប្ដឹង​លោក​យន់ សា​រ៉ោ​ម ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ ជនបទ​ខេត្តមណ្ឌលគិរី ករណី​ឈូសឆាយ​រំលោភ​យក​ដីព្រៃ​សហគមន៍ ដែនជម្រកសត្វព្រៃ​កែវ​សីមា ស្ថិតនៅ ភូមិ​ស្រែ​អ៊ី សង្កាត់​រម្យ​នា ក្រុង​សែន​មនោ​រម្យ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​អស់ ២៣ ហិកតា​ដោយមាន​របាយការណ៍ របស់​គណៈកម្មការ​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ ២០១៧ ដែល​រកឃើញថា លោក យន់ សា​រ៉ោ​ម ពិតជា​បាន​រំលោភ​យក​ដីព្រៃ​សហគមន៍ អស់​២៣​ហិកតា​ប្រាកដ​មែន ។​

​មាត្រា ៥២៨ នៃ ក្រមព្រហ្មទណ្ឌ បាន​ចែងថា ៖ បើ​អ្នករាជការ​សាធារណៈ និង​ពលរដ្ឋ​ទទួល​អាណត្តិ​សាធារណៈ ដោយ​ការបោះឆ្នោត មិន​ប្ដឹង​បរិហារ​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម​ទៅ​អាជ្ញាធរ សមត្ថកិច្ច​អយ្យការ​ទេ ត្រូវ​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល​ទៅ​៦​លាន​រៀល ៕​ដោយ​៖CEN​

×