ភ្នំពេញៈ គិតត្រឹមល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា នេះ អ្នកពុលស្រាស ស្រាថ្នាំដែលបានបញ្ជូនពីស្រុកទឹកផុស ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានកើនឡើងរហូតដល់ទៅ១០៥នាក់ ហើយអ្នកស្លាប់បានកើនឡើងរហូត៦នាក់។
លោក ហុង គឹមចេង អគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសុខាភិបា បានបញ្ជាក់ថា អ្នកដែលសង្ស័យថា ពុលស្រាស៣៥នាក់បន្ថែមទៀត ត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ ក្នុងនោះមានអាការៈធ្ងន់ចំនួន៣នាក់ ក៍និងត្រៀបញ្ជូនទៅសង្គ្រោះនៅភ្នំពេញផងដែរ ។ ដោយមានកិច្ចសហការជាមួយអាជ្ញាធរខេត្តនិងមន្ត្រីនៃមន្ទីរសុខាភិបាល ជាមួយក្រសួងសុខាភិបាល ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងបានយកវត្ថុវិភាគមួយចំនួនមានស្រាស និង ស្រាថ្នាំ យកមកធ្វើវិភាគ នៅភ្នំពេញ។
ប្រធានមន្ទីរពេទ្យសុខាភិបាលខេត្តកំពង់ឆ្នាំងលោកវេជ្ជបណ្ឌិត ប្រាក់វ៉ុន បានអោយដឹងថា
អ្នករងគ្រោះដោយសារករណីពុលស្រាសស្រាថ្នាំត្រូវបានដឹកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងមានការកើនឡើងរហូតដល់ ១០៥នាក់ ហើយក្នុងនោះមានអ្នកស្លាប់នៅពាក់កណ្តាលផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យក្រុងភ្នំពេញចំនួន២នាក់ អ្នកដែលស្លាប់នៅមូលដ្ឋាន២នាក់ ក្នុងថ្ងៃនេះមានអ្នកស្លាប់១ទៀតនៅក្នុងមន្ទីពេទ និង១នាក់ទៀតបានស្លាប់នៅមន្ទីពេទ្យកាលម៉ែត្រក្រុងភ្នំពេញដែលធ្វើអោយអ្នកស្លាប់មានការកើនឡើងរហូតដល់ទៅចំនួន៦នាក់។
សមត្ថកិច្ចចម្រុះបានចុះសហការជាមួយអាជ្ញាធរមូលដ្ឋានបិទទីតាំងលក់ស្រាសនិងស្រាថ្នាំរួមនឹងកន្លែងផលិតស្រាសចំនួន៣កន្លែងនិងបានឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់នាំយកមកធ្វើការសាកសួនៅស្នងការនគបាលខេត្ត៕ដោយ៖CEN