Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅចាំ​ទេ​! ដំបូងៗ ប្រពន្ធ​ថា​អូន​ស្ម័គ្រ​ស្រឡាញ់​បង មិន​ខ្វល់​ពី​ញាតិ​និយាយ ទោះ​បង​មុខ​អាក្រក់ តែ​មានអី​រួមរស់​ជិត​១​ឆ្នាំ ឥឡូវ​ខាង​ស្រី​រត់ចោល​ទៅ​រៀបការ​ប្តី​ថ្មី​បាត់​!

​ជឿជាក់ថា​ប្រិយមិត្ត​ជាច្រើន​នៅចាំ​បាន​ហើយ ចំពោះ​គូស្នេហ៍​ជនជាតិ​១​គូ ដែល​ធ្វើ​ឲ្យ​ផ្ទុះ​កក្រើក​ល្បី​ពេញ​ផ្ទៃ​ប្រទេស​តែម្តង កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៩ ដោយសារតែ​ខាង​ស្រី​មាន​រូប​សម្រស់​ស្អាត​ដូច​តារា តែ​បាន​ស្ម័គ្រ​ជ្រើស​យក​បុរស​ម្នាក់​មានមុខមាត់​ដ៏​អាក្រក់​គួរ​ខ្លាច​ធ្វើជា​គូជីវិត តាមរយៈ​ធ្វើ​ត្រឹម​ពិធី​សែន​មួយ​ព្រឹក​ប៉ុណ្ណោះ​។​

​យោងតាម​ប្រភពព័ត៌មាន​ថៃ បាន​ចុះផ្សាយ​ឲ្យ​ដឹងថា ខាង​ស្រី​ដែលមាន​ឈ្មោះ Nong Bee អាយុ ២៣ ឆ្នាំ បាន​លែងលះ​អតីត​ប្តី ដោយសារ​ប្តី​របស់​នាង​ជា​មនុស្ស​ញៀន​ល្បែង ហើយ​អ្នក​ទាំងពីរ​ក៏មាន​កូនស្រី​ម្នាក់​ជាមួយគ្នា​ផងដែរ​។ តែ​ទោះយ៉ាងណា ក្រោយ​លែងលះ​ជាមួយ​អតីត​ប្តី នាង Nong Bee ក៏បាន​ជួប​និង​មាន​ក្តី​អាណិត​ស្រឡាញ់​បុរស​ម្នាក់ Boonmee Khunthong ឬ ហៅថា Mimi ដែលជា​បុរស​មានមុខមាត់​ដ៏​អាក្រក់​។ ហើយ​បន្ទាប់មក អ្នក​ទាំងពីរ​ក៏បាន​សម្រេចចិត្ត​យកគ្នា​ជា​ប្តី​ប្រពន្ធ តាមរយៈ​ធ្វើ​ត្រឹម​ពិធី​សែន​តិចតួច​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ល្បី​នៅលើ​ទំព័រសារព័ត៌មាន​ក្នុងប្រទេស និង​ក្រៅប្រទេស​ចុះផ្សាយ​ឡើង​ព្រោងព្រាត​។​

​តែ​ទោះយ៉ាងណា បន្ទាប់ពី​រៀបការ​នឹង​គ្នា​បាន​រយៈពេល​ជិត​១​ឆ្នាំ ទំនាក់ទំនង​ស្នេហ៍​ដ៏​ផ្អែម​ផ្អែម​របស់​អ្នក​ទាំងពីរ ក៏បាន​ឈានដល់​ទីបញ្ចប់ ដោយ​នាង Nong Bee បាន​ទៅ​រៀបការ​ជាមួយ​ប្រុស​ថ្មី​។​

​ចំណែក​លោក Mimi វិញ​ក៏បានផ្តល់​បទសម្ភាសន៍​ឲ្យ​ដឹងថា មកទល់ពេលនេះ រូបលោក​មិនទាន់មាន​សង្សារ​នៅឡើយ​ទេ​។ តែ​លោក​ក៏បាន​បង្ហើប​ថា ពេលនេះ​លោក​ក៏មាន​នារី ២ ទៅ ៣​នាក់ ដែល​សុទ្ធតែ​ស្អាតៗ បាន​កំពុងមាន​ទំនាក់ទំនង​ជាមួយ​លោក​ផងដែរ ប៉ុន្តែ លោក​មិនទាន់​សម្រេចចិត្តថា​នឹង​ជ្រើស​យក​នារី​មួយណា​នោះទេ ដោយ​រង់ចាំ​មើលចិត្ត​គ្នា​ឲ្យ​បានយូរ​បន្តិច​សិន​។​

​យ៉ាងណាមិញ ក្រោយពី​បានលឺ​បែបនេះ ក៏មាន​ហ្វេ​នៗ និង​អ្នកតាមដាន​ជាច្រើន ក៏បាន​ចូលរួម​លើកទឹកចិត្ត និង​ជួន​ពរ​សង្ឃឹមថា លោក​នឹង​ជួប​អ្នក​ដែល​ល្អ ចូលមកក្នុង​ជីវិត​ថ្មី​របស់លោក​ផងដែរ​៕ ដោយ​៖ លឹម ហុង​

×